Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

ដោយ Pothe Thun
19/08/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ុងប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានបញ្ជាក់ថា ការដឹកជញ្ជូនសត្វតុកកែ ដោយគ្មានច្បាប់អនុញ្ញាត គឺជាអំពើខុសច្បាប់ ព្រោះសត្វតុកកែ ជាប្រភេទសត្វព្រៃឧរង្គសត្វ ដែលស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរតាមច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្ត។

ទន្ទឹមនោះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Virak Bunthan Express Tour & Travel ដែលបានចោទប្រកាន់ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបថា៖
១.ហេតុអ្វីបានដឹងច្បាស់ថាក្នុងឡានមានដឹកសត្វតុកកែ? ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន? របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?
២. បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
៣. ចាប់ភ្លាមទាមទារពិន័យ ៣០,០០០ដុល្លារ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?
៤. អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?
៥. តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។

ដោយលោក បានបំភ្លឺថា៖
១. ករណីចាប់ឃាត់រថយន្តដឹកជញ្ជូនសត្វតុកកែ ដែលជាសត្វព្រៃឧរង្គសត្វ ស្តិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងគ្មានច្បាប់អនុញ្ញាតនេះ ជាករណីសង្ស័យមានការដឹកជញ្ជូនផល អនុផលព្រៃឈើ និងសត្វព្រៃ ហើយក៏ពុំមានការរៀបចំជាមុននោះទេ។ កន្លងមក មន្រ្តីរដ្ឋបាលព្រៃឈើ តែងតែឃាត់រថយន្តតូច ធំជាច្រើន ដើម្បីឆែកឆេរ ពិនិត្យលើការដឹកជញ្ជូនផល អនុផលព្រៃឈើ និងសត្វព្រៃ និងបានបង្ក្រាបជាច្រើនករណីនៃការដឹកជញ្ជូនដោយបង្កប់ផល អនុផលព្រៃឈើ និងសត្វព្រៃក្នុងទំនិញផ្សេងៗតាមរថយន្ត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

២.បញ្ញើជាឥវ៉ាន់ឬទំនិញស្របច្បាប់ គ្រប់សមត្ថកិច្ចពុំមានសិទ្ឋិចាប់ឃាត់ឡើយ។ ការដឹកជញ្ជូននេះ មានការពាក់ព័ន្ឋនឹងរថយន្តស្លាកលេខភ្នំពេញ 3F- 7232 ប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនបទល្មើសសត្វព្រៃ ដែលតម្រូវឱ្យសមត្ថកិច្ចចាប់ឃាត់ និងអនុវត្តនិតិវីធីច្បាប់ ។

៣. ពុំមានករណីទាមទារប្រាក់ចំនួន ៣០,០០០ដុល្លារ ជាថ្នូរក្នុងការដោះលែងដូចការចោទប្រកាន់ឡើយ។ បុគ្គលបានប្រព្រឹត្តដឹកជញ្ជូនត្រូវចោទប្រកាន់តាមមាត្រា៤៨ នឹងត្រូវដាក់ទោសតាមមាត្រា៩៦ ចំនុចទី១៩ នៃច្បាប់ស្តីពីព្រៃឈើ ។ ករណីដឹកជញ្ជូនសត្វតុកកែជាប្រភេទសត្វព្រៃនេះ ត្រូវពិន័យអន្តរកាណ៍ ពី ៥០,០០០រៀល ដល់ ១០០,០០០រៀល ក្នុងមួយគីឡូក្រាម តាមប្រកាសអន្តរក្រសួង លេខ ៤១០ ប្រក.បស្ថ ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧ ស្តីពីការកំណត់តម្លៃជាមូលដ្ឋាននៃធនធានធម្មជាតិសម្រាប់ធ្វើការជួសជុលស្តារការខូចខាត របស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

៤. ចំពោះករណីអ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃ ត្រូវបានរដ្ឋបាលព្រៃឈើទប់ស្កាត់ និងបង្រ្កាបជាច្រើនករណី។ ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ជាសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ ដូចមានចែងក្នុងច្បាប់ស្តីពីព្រៃឈើ ។
៥.ករណីដឹកជញ្ជូនសត្វតុកកែជាប្រភេទសត្វព្រៃនេះ ត្រូវបានចាត់ទុកជាបទល្មើសសត្វព្រៃ ដែលតម្រូវឱ្យក្រុមហ៊ុនចូលរួមសហការជាមួយសមត្ថកិច្ចឱ្យបានពេញលេញ ។

គួរំលឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿងដែលលួចដឹកបង្កប់សត្វតុកកែដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។រថយន្តដែល ឃាត់នេះជារបស់ក្រុមហ៊ុនដឹកជញ្ជូនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ ចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប នេះបើតាម លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។ ចំពោះសត្វតុកកែដែលបានដឹកជញ្ជូននោះ គឺយកពីខេត្តព្រះវិហារ មានចំនួន២កេស ស្មើនឹង៩៨៤ក្បាល។ បច្ចុប្បន្នរថយន្តល្មើសខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី បានដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើដើម្បីចាត់ការតាមនិតិវិធី។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបប្រភេទសត្វព្រៃការពារដោយច្បាប់រដ្ឋបាលព្រៃឈើសៀមរាបលោក ម៉ុងប៊ុនលីមសត្វព្រៃអភិរក្សសត្វព្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.