Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

ដោយ Pothe Thun
19/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានផ្តោតសំខាន់ក្នុងការបន្តនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្តី ដើម្បីបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងពីរ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានលើកឡើងពីបញ្ហាមួយចំនួន ដែលកើតមាន នៅក្នុងបរិបទតំបន់និងពិភលោក ដែលកំពុងរងគ្រោះពីការរាតត្បាតជំងឺកូវីដ-១៩ ដូច្នេះកិច្ចសហប្រតិបត្តិការសភា ទំាងក្នុងកម្រិតទ្វេភាគីនិងពហុភាគី មានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហារួមមួយនេះ ក្នុងការមប្រើសុខុមាលភាពពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាប្រជាជនក្នុងតំបន់និងសកលលោក។

ប្រធានរដ្ឋសភាកម្ពុជា និងឡាវ អះអាងថា រដ្ឋសភាប្រទេសទាំងពីរតែងតែគំាទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាសភា ដើម្បីបម្រើដល់ផលប្រយោជន៍រួម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម សាយ សំភូន ភូមវិហាន បានបញ្ជាក់ពីទស្សនៈមុះមុត នៅក្នុងការបន្តអនុវត្តនូវអនុស្សរណៈយោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការជំរុញដល់ការផ្លាស់ប្តូរបទពិសោធន៍ការងារនៅគ្រប់កម្រិត តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះ ឯកឧត្តម សាយ សំភូន ភូមវិហាន ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋសភា កាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត។ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម សាយ សំភូន ភូមវិហាន បានលើកឡើងនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ យ៉ាងស្អិតរមួតនៃប្រទេសទំាងពីរ នាពេលកន្លងមក គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលនឹងផ្តល់នូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទាំងសងខាង។ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ បានអបអរសាទរចំពោះប្រទេសទំាងពីរដែលកាលពីថ្មីៗនេះ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលជាសមិទ្ធផលដ៏ធំធេងមួយជាប្រវត្តិសាស្រ្តមួយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបពីស្ថានការណ៍វិវឌ្ឍន៍ថ្មីៗរបស់កម្ពុជា ដូចជាសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋដោយមិនគិតថ្លៃ ទំាងលើមនុស្សពេញវ័យ និងកុមារ ដែលមានអាយុ ពី១២ ដល់១៧ឆ្នាំ ឱ្យបានជាង១០លាននាក់ ដែលផែនការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដែលអាចនាំឱ្យសង្គមជាតិ វិលទៅភាពប្រក្រតីវិញ ឈានដល់ការស្តារសេដ្ឋកិច្ចនិងសង្គមបានក្នុងពេលឆាប់ៗនេះ។ សម្តេច បានគូសបញ្ជាក់ថា ក្រៅពីការខិតខំថែរក្សាសុខុមាលភាពជូនពលរដ្ឋកម្ពុជា បានខិតខំស្តារសេដ្ឋកិច្ច ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្មតាមរយៈការទម្លាក់មូលនិធិសង្គមបន្តបន្ទាប់ ពីទឹកប្រាក់ ៧១៩លានដុល្លារ កើនដល់ជាង ១,៤៥០លានដុល្លារ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា នៅឆ្នាំ២០២២ខាងមុខនេះ មានការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ នូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថា នឹងមានកំណើនឡើងវិញក្នុងអត្រា ៤% ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងវត្តមានវីរុសបំប្លែងថ្មី កំណើននេះអាចនឹងថយមកត្រឹម ២.៤%។
ឯកឧត្តម សាយ សំភូន ភូមវិហាន ក៏បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវដែលកំពុងប្រឈមជាមួយនឹងរលកទី២។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធជំងឺកូវីដ១៩ផង និងបានខិតខំលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចជាតិផង។ សេដ្ឋកិច្ចប្រទេសឡាវបានបន្តមានកំណើនជាវិជ្ជមាន ប៉ុន្តែនៅតែមានហានិភ័យជាមួយបញ្ហាផ្សេងៗដូចជា គ្រោះធម្មជាតិ ជាដើម។ ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាប សម្តេច ហេង សំរិន ថា ក្នុងសម័យប្រជុំរដ្ឋសភាឡាវជាវិសាមញ្ញក្នុងនីតិកាលទី៩ នាពេលកន្លងមកថ្មីៗនេះ បានសម្រេចនូវរបៀវារៈជាតិជាច្រើនក្នុងការបម្រើប្រជាជននិងប្រទេសជាតិ។ នៅទីបញ្ចប់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ឡាវ និងបានសន្យាថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះ រដ្ឋសភាឡាវត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២១នេះ៕

Tags: ប្រធានរដ្ឋសភា​ប្រធានរដ្ឋសភា​កម្ពុជាសម្ដេចប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៧នាក់ និងព្យាបាលជាសះស្បើយ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.