Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ Pothe Thun
20/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បាននាំយកនូវអំណោយជាសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ អំណោយទាំងនោះរួមមាន៖ ម៉ាស ១០កេះធំ ស្មើរនឹង ២៥០០០ម៉ាស, អាល់កុល ៥កាន ស្មើរនឹង ១៥០លីត្រ និងស្រោមដៃពេទ្យ ៥កេះធំ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ពិន ប្រាកដ បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធម៌របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារៈមួយចំនួនសម្រាប់ប្រើសប្រាស់ក្នុងការប្រយុទ្ធប្រឆាំងបង្កាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប ខណៈដែរប្រទេសកម្ពុជាយើង ក៏ដូចជាខេត្តសៀមរាប ដែលបានកើនឡើងគួរឲ្យមានការព្រួយបារម្ភបំផុត។ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លងទាំងអស់គ្នា។ ជាមួយនោះបច្ចុប្បន្ន អាជ្ញាធរខេត្តក៏បានផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង/ស្រុក ជាបន្តបន្ទាប់ស្ទើជារៀងរាល់ថ្ងៃកន្លងមក រួមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី/ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ បាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្នុងក្រុង/ស្រុក នៃខេត្តសៀមរាប។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយើង ដែរទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់រហូតឈានដល់ការចាក់វ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋយើង ដែរមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំបន្ថែមទៀត នៅក្នុងក្រុង និងតាមបណ្តាស្រុកនានាជាដើម។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍ របស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងរួចហើយនោះក្តី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

#ប្រភពរដ្ឋបាលខេត្តសៀមរាប

Tags: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីតរដ្ឋបាល​ខេត្ត​សៀមរាបលោក ឃូ ប៊ុនទ្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអ្នកឧកញ៉ាសៀងណាំ ផ្ដល់អំណោយមួយចំនួនជូនដល់ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤

ឯកឧត្តមអ្នកឧកញ៉ាសៀងណាំ ផ្ដល់អំណោយមួយចំនួនជូនដល់ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤

ក្នុងរយៈពេល៧ខែ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង១,៧០០គ្រួសារ

ក្នុងរយៈពេល៧ខែ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង១,៧០០គ្រួសារ

រដ្ឋបាលខេត្តសៀមរាប ទទួលបានសម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ពីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ទទួលបានសម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ពីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.