Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្នុងរយៈពេល៧ខែ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង១,៧០០គ្រួសារ

ដោយ Pothe Thun
20/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រយៈពេល៧ខែដើម ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្ដល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ជាជម្រក ស្បៀងអាហារ និងសម្ភារផ្សេងៗ សរុបចំនួន១,៧៨៤គ្រួសារ ក្នុងនោះសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១,៣៨៥គ្រួសារ រួមមាន ៖ គ្រួសារក្រីក្រចំនួន ៥១៦គ្រួសារ, ស្រ្តីមេម៉ាយ ចំនួន០១គ្រួសារ, ជនចាស់ជរាចំនួន ២៩នាក់, អ្នកជម្ងឺរ៉ាំរ៉ៃចំនួន ០៨នាក់, ជនពិការចំនួន ០៨នាក់, ម្ដាយទើបសម្រាលកូនចំនួន ១១១នាក់, សង់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នង, ឧបត្ថម្ភដល់វត្តអារាមបានចំនួន ០៤វត្ត, ប្រជាពលរដ្ឋក្នុងមណ្ឌលចត្តាឡីស័កចំនួន ២១៧នាក់, ក្មេងកំព្រា និងកុមារគ-ថ្លង់បានចំនួន ៤៨៨នាក់ ព្រមទាំងបានផ្ដល់ថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជូនមាតាទើបសម្រាលកូនតាមមណ្ឌលសុខភាពចំនួន២ និងនៅពន្ធនាគារចំនួន០១ សរុបចំនួន ១១០នាក់ ។

ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួយដល់គ្រួសាររងគ្រោះដោយគ្រោះមហន្ដរាយ ដូចជា ៖ខ្យល់កន្ត្រាក់ អគ្គីភ័យ និងឧបទ្ទវហេតុផ្សេងៗ បានចំនួន ៣៩៩គ្រួសារ ក្នុងនោះមាន ៖ រងគ្រោះដោយរលំផ្ទះចំនួន ៧៣ខ្នងផ្ទះ, របើកដំបូលចំនួន ២៤៣ខ្នង របួស០២នាក់, ជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន ០៦នាក់ និង រងរបួសចំនួន ០៨នាក់, គ្រោះអគ្គីភ័យចំនួន ២៣ខ្នងផ្ទះ, គ្រោះថ្នាក់ចរាចរណ៍របួសចំនួន ០៤នាក់, លង់ទឹកស្លាប់ចំនួន ២៣នាក់, ឆក់ខ្សែភ្លើង ០៤នាក់ ចូលរួមសពចំនួន ០៥នាក់ និងឧបទ្ទវហេតុផ្សេងៗចំនួន ០៨នាក់។ ក្រៅពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្ត និងអង្គភាពនគរបាលខេត្ត លើការងារសុវត្ថិភាពចរាចរណ៍ ដោយបានដឹកនាំមន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្សក្នុងសាលារៀន និងនៅតាមទីសាធារណៈបានចំនួន ២០លើក, បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ថ្នាក់ខេត្ត០១លើក ដែលរៀបចំដោយក្រសួងសាធារណការនិង ដឹកជញ្ជូន, ចូលរួមវគ្គបណ្ដុះបណ្ដាលពីចម្ងាយស្ដីពីសុវត្ថិភាពចរាចរណ៍ និងពិការភាពបាន០២វគ្គ និងបានសង់ជម្រាលគាំទ្រជនពិការចំនួន១កន្លែង ក្នុងសាលារៀនផងដែរ៕

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលបានសម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ពីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ទទួលបានសម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ពីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយ២៨នាក់ នៅថ្ងៃទី១៩ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយ២៨នាក់ នៅថ្ងៃទី១៩ ខែសីហានេះ

ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទីនៅក្នុងខេត្តសៀមរាប

ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទីនៅក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.