Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទីនៅក្នុងខេត្តសៀមរាប

ដោយ Pothe Thun
20/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ, សេដ្ឋកិច្ច និង កសិកម្ម
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយកសិករដាំដំណាំស្វាយចន្ទី បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់ ជូនដល់កសិករកំពុងតែដាំដំណាំស្វាយចន្ទី ប្រមាណជាង២០នាក់ ដែលមកពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស ។

ឯកឧត្ដមឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានប្រសាសន៍ថា លោកបានដាំដំណាំស្វាយចន្ទីតាំងពីឆ្នាំ២០១២មកម្លេះ ដែលទទួលបានទិន្ទផលខ្ពស់ ហើយមកដល់ពេលនេះ លោកមានចំការស្វាយចន្ទីទំហំប្រមាណជាង១.១០០ហិកតា ស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញប្រទេស ដូច្នេះគោលបំណងសំខាន់នៃការចែករំលែកបទពិសោធន៍នាពេលនេះ គឺដោយសារតែមើលឃើញថា ប្រជាកសិករមួយចំនួនដែលបានដាំស្វាយចន្ទី មិនទាន់ទទួលបានទិន្នផលល្អ ដូច្នេះហើយបានជាលោកចង់ផ្តល់បទពិសោធន៍ឱ្យទៅពួកគាត់ ដើម្បីថែទាំស្វាយចន្ទីឱ្យទទួលបានផលល្អ ជាពិសេស គឺការផលិតថ្នាំធម្មជាតិពីបណ្តូលពេជ្រ ដែលផលិតសម្រាប់ការពារជំងឺ និងការចេញជ័ររបស់ស្វាយចន្ទីនៅតាមមែក ឬខ្នែង។

ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថា ពូជស្វាយចន្ទីដែលល្អបំផុត នៅលើពិភពលោកគឺពូជស្វាយចន្ទីរបស់ស្រុកខ្មែរតែម្តង ដែលលោកបានទិញនៅក្នុងស្រុក ហើយបង្កាត់ពូជដាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ ខណៈបច្ចុប្បន្ននេះស្វាយចន្ទីនៅតែមានតម្រូវនៅលើទីផ្សារ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ អំពីបច្ចេកទេសដាំ , ការជ្រើសរើសដីដាំ ដែលមានល្បាយខ្សាច់ មិនជាំទឹក ព្រោះដីនេះ ជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី , ការជ្រើសរើសយកប្រភេទពូជណាដែលធន់នឹងការប្រែប្រួលអាកាធាតុ ជាពិសេសការដាក់ជីទៅតាមអាយុកាលរបស់វា ហើយបើនៅមិនច្បាស់លាស់ គឺអាចមកចម្ការរបស់លោកបាន ដើម្បីបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមទៀត ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

លោក ធូ រដ្ឋា ប្រធានសមាគមស្វាយចន្ទីខេត្តសៀមរាប បានឲ្យដឹងថា ក្នុងចំណោម១២ក្រុងស្រុកក្នុងទូទាំងខេត្តសៀមរាប មានតែក្រុងស្រុកចំនួន០៣ប៉ុណ្ណោះ ដែលមិនមានចម្ការដាំស្វាយចន្ទី រួមមាន ៖ ក្រុងសៀមរាប , ស្រុកពួក និង ស្រុកក្រឡាញ់ ក្រៅពីនេះ ស្រុកចំនួន០៩ សុទ្ធតែមានចម្ការដាំស្វាយចន្ទី ខណៈកសិករក្នុងសមាគមស្វាយចន្ទីខេត្តសៀមរាប មានផ្ទៃដីដាំស្វាយចន្ទីទំហំ ២.៩២៧ហិកតា ។

សូមបញ្ជាក់ថា កាលពីនាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដឹកនាំដោយឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ រៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ដែលកន្លងមកកម្ពុជ នាំចេញភាគច្រើន គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ សម្រាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបម្រើការនាំចេញបាន។ ពេញមួយឆ្នាំ២០២០កន្លងមកនេះ ស្វាយចន្ទីរបស់កម្ពុជា មានបរិមាណផលចំនួន ២៤២.៣២៤តោន គិតជាទឹកប្រាក់ចំនួន ៤៨១.៤៨៣.៧៥០ ដុល្លារអាមេរិក ហើយបើតាមការប៉ាន់ស្មាន ផ្ទៃផលិតកម្មនៃដំណាំស្វាយចន្ទី នៅឆ្នាំ២០២១នេះ អាចមានចំនួនប្រមាណជា ២៤៨ .២៩៥ហិកតា៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជាទីផ្សារស្វាយចន្ទីបទពិសោធន៍បទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីស្វាយចន្ទីឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Förbättring webbaserade bästa casino bonus kasinon Någo pröjsa inom oss

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៧១នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៧៧នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៧១នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៧៧នាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ 

រដ្ឋបាលស្រុកប្រាសាទបាគង ផ្តល់អំណោយជូនគ្រួសារយោធិន នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន៣១៧សៀមរាប ដែលកំពុងធ្វើចត្តាឡីស័ក

រដ្ឋបាលស្រុកប្រាសាទបាគង ផ្តល់អំណោយជូនគ្រួសារយោធិន នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន៣១៧សៀមរាប ដែលកំពុងធ្វើចត្តាឡីស័ក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.