Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលស្រុកប្រាសាទបាគង ផ្តល់អំណោយជូនគ្រួសារយោធិន នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន៣១៧សៀមរាប ដែលកំពុងធ្វើចត្តាឡីស័ក

ដោយ Pothe Thun
23/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមជាមួយសហភាពសហព័ន្ធយុវជនខេត្ត ប្រចាំស្រុកប្រាសាទបាគង , ក្រុមយុវជនកម្ពុជា ១៥៧ , យុវជនស្រុក និងសប្បុរសជនមួយចំនួន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារយោធិនពិការតាមខ្នងផ្ទះចំនួន ៣១០គ្រួសារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន ៣១៧ សៀមរាប ខណៈដែលពួកគាត់កំពុងធ្វើចត្តាឡីស័កតាមផ្ទះ បន្ទាប់ពីពេលថ្មីៗនេះ នៅក្នុងមណ្ឌលមានយោធិនម្នាក់ និងគ្រូពេទ្យម្នាក់បានឆ្លងមេរោគកូវីដ-១៩ ហើយក៏មានអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ផងដែរ ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា៖ ប្រការនាំអំណោយមកចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ ជាសក្ខីភាពឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក ពិសេសបានបង្ហាញយ៉ាងច្បាស់ថា បងៗយោធិន ជាមួយយុវជន និងមហាជន គឺមិននៅឆ្ងាយពីគ្នានោះទេ ហើយទាំងអស់នេះ ជាការយកចិត្តទុកដាក់រួមទាំងមូលរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែប្រាប់ដល់អាជ្ញាធរធ្វើយ៉ាងណា រួបរួមគ្នាក្នុងមូលដ្ឋាន រួបរួមគ្នាក្នុងបរិបទទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ដូចជាជួយដល់បងប្អូនដែលកំពុងជួបនិងការលំបាក ។

ជាមួយគ្នានេះដែរ លោក សូរ ប្លាតុង បានផ្ដាំផ្ញើដល់បងៗ និងពូមីងជាយោធិនពិការ និង គ្រូបង្រៀន សូមឲ្យមានការអត់ធ្មត់តាមដានសុខភាពឲ្យបានល្អ ហើយបើសិនមានការប្រែប្រួល លើបញ្ហារសុខភាព សូមផ្តល់ព័ត៌មានជាបន្ទាន់ ជូនដល់មន្ត្រីសុខាភិបាល និងបន្តរួមគ្នា អនុវត្តន៍តាមការណែនាំរបស់សុខាភិបាល និងវិធាការរបស់រាជរដ្ឋាផិបាល ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាកាត់ផ្តាច់កុំឲ្យមានការឆ្លងបន្តនៅក្នុងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនេះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន៣១៧សៀមរាប បានថ្លែងនូវអំណរគុណចំពោះរដ្ឋបាលស្រុកប្រាសាទបាគង និង សហការី ដែលបានជួយផ្តល់ជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារយោធិនពិការ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះនាពេលនេះ ដែលកាយវិការមនុស្សធម៌នានេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តសៀមរាប ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ។

សូមជម្រាបថា អំណោយដែលបាននាំយកទៅចែកជូនដល់គ្រួសារយោធិន គ្រូបង្រៀន និងប្រគេនដល់ព្រះសង្ឃ រួមមាន ៖ អង្ករ ចំនួន៣.១៧០ គីឡូក្រាម , មី១១៣ កេស , ត្រីខ១២៧យួរ , ទឹកសុទ្ធ ៦៣៤យួរ និង៥ កេស , អំបិល ៣១៧ គីឡូក្រាម , ស្ករស ១៥៩ គីឡូក្រាម , ទឹកត្រី ១០៦យួរ , ទឹកស៊ីអ៊ីវ ១០៦យួរ , សាប៊ូលុច ៣១៧ដុំ , សាប៊ូម្សៅ ៣១៧ កញ្ចប់ , ប៊ីចេង ៣១៧កញ្ចប់ , ថ្នាំដុសធ្មេញ៣១៧ ដប និង ប្រគេនព្រះសង្ឃថវិកា៤០ម៉ឺនរៀល៕

អត្ថបទ និង រូបភាព៖ លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: យុវជនកម្ពុជា ១៥៧យោធិន​ពិការស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់អនុគណ:កម្មការនីមួយៗដែលទទួលបន្ទុករៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ត្រូវត្រៀមលក្ខណៈលើការងារ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយឲ្យបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វើឡើងតាមប្រពន្ធ័ Zoom

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់អនុគណ:កម្មការនីមួយៗដែលទទួលបន្ទុករៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ត្រូវត្រៀមលក្ខណៈលើការងារ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយឲ្យបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វើឡើងតាមប្រពន្ធ័ Zoom

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.