Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់អនុគណ:កម្មការនីមួយៗដែលទទួលបន្ទុករៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ត្រូវត្រៀមលក្ខណៈលើការងារ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយឲ្យបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វើឡើងតាមប្រពន្ធ័ Zoom

ដោយ Pothe Thun
23/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់អនុគណ:កម្មការនីមួយៗដែលទទួលបន្ទុករៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ត្រូវត្រៀមលក្ខណៈលើការងារ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយឲ្យបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វើឡើងតាមប្រពន្ធ័ Zoom
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈដោយផ្ទាល់ និងតាមរយះប្រពន្ធ័វិឌីអូ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អនុគណ:កម្មការនីមួយៗ ដែលទទួលបន្ទុកការងារ រៀបចំនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM លើកទី១៣ នាខែវិច្ឆិកាខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គឺត្រូវត្រៀមលក្ខណ:លើគ្រប់ការងារ ទាំងផ្នែកបច្ចេកទេសការផ្សព្វផ្សាយឲ្យបានល្អទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វើឡើងតាមប្រពន្ធ័ Zoom ។

បើតាមឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានជម្រាបជូនពីលទ្ធផលសំខាន់ៗ មួយចំនួនដែលថ្នាកដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មានរួមគ្នាសម្រេចអនុវត្តន៏បានក្នុង១សប្តាហ៏កន្លងមកនេះ នឹងបានដាក់ចេញនូវផែនការសកម្មភាពការងារសម្រាប់អនុវត្តន៏ នៅសប្តាហ៏បន្ទាប់ ពិសេសប្រពន្ធ័ផ្សពផ្សាយរបស់ជាតិត្រូវបង្កើនប្រសិទ្ធក្នុងការផលិតកម្មវិធីផ្សេងៗ ដែលកាន់តែមានការទាក់ទាញ ហើយសម្រាប់ការងារព័ត៌មាន គឺត្រូវបន្តផ្សាយនូវរាល់ដំណឹងថ្មីៗ ទាន់ហេតុការណ៏ ព្រឹត្តការណ៏ និងវិធានការណ៏នានារបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំទាំង៥ អគ្គនាយកដ្ឋាន ព្រមទាំងឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការងាតាមជំនាញនីមួយៗ បានធ្វើរបាយការណ៏ជម្រាប ជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បានក្នុង១សប្តាហ៏កន្លងមកនេះ និងបានលើកពីផែនការសកម្មភាព ការងារដែលត្រូវបំពេញនៅសប្តាហ៏បន្តបន្ទាប់ទៅមុខទៀតឲ្យទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀត។

ជាមួយនោះបន្ទាប់ពីអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បានជម្រាបជូនពីការត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ និងកម្មវិធីកីឡាប្រដាល់ប្រចាំសប្តាហ៍របស់ ទទក ដែលកិច្ចការងារនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្តអោយក្រុមការងាររៀបចំទាំងអស់ត្រូវប្រឹងប្រែងសហការគ្នាអោយបានល្អ ព្រោះកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ មានសារសំខាន់បង្ហាញពីគំនិតច្នៃប្រឌិតបង្ហាញពីការសិក្សាស្រាវជ្រាវរបស់និស្សិតខ្មែរអំពីសមត្ថភាពដល់ប្រជាពលរដ្ឋបានដឹងទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ទន្ទឹមនេះក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់កម្មវិធីប្រកួតប្រជែងរ៉ូបូត ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ សម្រាប់កម្មវិធីប្រដាល់ប្រចាំសប្តាហ៍ នៅស្ថានីយ៍ទូរទស្សន៏ជាតិកម្ពុជា ដែលគ្រោងធ្វើឡើងនៅក្នុងខែតុលាខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់សហការ ជាមួយក្រុមការងារបច្ចេកទេស និងផ្នែកពាក់ពន្ធ័ទាំងអស់ ដោយត្រូវធ្វើយ៉ាងណាអោយដំណើរការ រៀបចំកម្មវិធីផ្សាយ និងកម្មវិធីប្រកួត អោយទទួលបានជោគជ័យដើម្បីបំរើដល់ការទស្សនារបស់ប្រជាលរដ្ឋទូទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងពីចលនារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករ ដោយក្នុងនោះបានបង្ហាញពីការចូលរួមរបស់ប្រជាជនដែលមានជីវភាពធូរធា ក្នុងឆន្ទះ សាមគ្គីភាពជួយទិញនៅពេលកសិករ កំពុងជួបការលំបាករកទីផ្សារលក់កសិផល ផែ្លមៀន និងតាង៉ែន ហើយក្នុងនោះក្រសួងព័តមាន គឺជាក្រសួងមួយក្នុងចំណោមក្រសួង ស្ថាប័នដទៃដែលបានចូលរួមក្នុងចលនា ទិញផ្លែមៀន ចំនួន ១តោន ដើម្បីយកមកចែកជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន បានពិសាទាំងអស់គ្នាផងដែរ៕

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង៣ពាន់ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង៣ពាន់ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.