Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង

ដោយ Pothe Thun
23/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលខេត្តសៀមរាប រៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស អតីតកំពង់ផែ សូ ជីង
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នោះ លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះ ខេត្តសៀមរាប ពាក់ព័ន្ធលើការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន ហើយបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ដោយមានការចូលរួមពីសំណាក់លោកលោកស្រី ជាមន្ត្រីតំណាងគ្រឹះស្ថានអង្គរ និងមន្រ្តីសំខាន់ៗមួយចំនួនទៀត មកពីបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធ។

លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការរៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស ហើយយន្តការថ្មីមួយត្រូវបានកិច្ចប្រជុំនេះពិភាក្សាបង្កើតឡើង ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យបានល្អប្រសើរ និងផ្តោតការយកចិត្ត ឆ្ពោះទៅរកការតម្កល់ទុកផលប្រយោជន៍ជូនប្រជាសហគមន៍ បានអាស្រ័យផលពីកិច្ចដំណើរការគ្រប់គ្រងកំពង់ផែមួយនេះ ដែលត្រូវបានចាកចេញពីការធ្វើអាជីវកម្មវិនិយោគដោយវិស័យឯកជន និងត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ។

លោក លី សំរឹទ្ធ មានប្រសាសន៍ទៀតថា ស្ថិតក្រោមការវិនិយោគគ្រប់គ្រងដោយឯកជន បញ្ហាទំនាស់ជាច្រើនត្រូវបានកើតឡើង ដូចជាបញ្ហាសមាគមកាណូតដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរ រួមទាំងបញ្ហាអាជីវករលក់ដូរជាដើម ប៉ុន្តែបញ្ហាទាំងនោះនឹងត្រូវបានបញ្ចប់ជាស្ថាពរ ចាប់ពីពេលដែលកំពង់ផែមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋ ដូច្នេះការចេញពីវិស័យឯកជនចូលក្នុងចំណាត់ការរបស់រដ្ឋ គឺជាច្រកចេញបញ្ចប់បញ្ហាទំនាស់ នឹងរក្សាបាននូវផលប្រយោជន៍ ប្រកបដោយតម្លាភាព នៃសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលត្រូវបានបង្កើតឡើងនោះ គឺផ្អែកតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ហើយ ផែនការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀស ដែលមានអភិបាលខេត្តជាប្រធាន គឺជាកម្មវត្ថុសំខាន់នៃកិច្ចប្រជុំនេះ៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កំពង់ផែបឹងទន្លេសាបចុងឃ្នៀស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង៣ពាន់ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

រយៈពេលល៦ថ្ងៃអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើចម្រុះជាង៣ពាន់ដើម ដល់សាធារណជនទូទៅ ដើម្បីធ្វើការដាំដុះតាមតម្រូវការ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.