Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !

ដោយ Pothe Thun
19/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្របពេលដែលពលករចំណាកស្រុកមកពីប្រទេសថៃ ដែលកំពុងធ្វើចត្ដាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប បានមកជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកស្រីស្នំ ខេត្ដសៀមរាប បាននាំយកអំណោយ និងថវិកា របស់ក្រុមការងារផ្ដល់ជូនរដ្ឋបាលស្រុកស្រីស្នំ ដើម្បីដោះស្រាយភាពខ្វះខាត របស់ប្រជាពលករមកពីក្រៅប្រទេស និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្ដាឡីស័ក និងព្យាបាលជំងឺ ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ឯកឧត្ដម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ខេត្ដសៀមរាប មានប្រសាសន៍ថា អំណោយទាំងនោះមានអង្ករ ១០តោន, ទឹកសុទ្ធធម្មតា ២៥០យួរ,ទឹកសិទ្ធគូលែន ៥០កេស និងថវិកាជាង ៦លានរៀល ដែលអំណោយទាំងនេះ បានមកពីការចូលរួមរបស់ក្រុមការងាររាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាកដល់រដ្ឋបាលស្រុក សម្រាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ និងពលករ ដែលពួកគាត់បាននឹងកំពុងធ្វើចត្ដាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ ក្រោពេលត្រឡប់មកពីប្រទេសថៃ ។ ឯកឧត្ដមបានបន្ដថា ការផ្ដល់អំណាយទាំងនេះ ជាការឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗកន្លងមក ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី អំពាវនាវដល់ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ដែលបានចុះជួយមូលដ្ឋាន នៅខេត្ត ស្រុកណា ត្រូវយកចិត្ដទុកដាក់គាំទ្រទំនុកបំរ៉ុង ទាំងស្មារតី សម្ភារ: និងថវិកា និងមើលថែប្រជាពលរដ្ឋ ព្រមទាំងស្វែងរក និងគៀងគរកសប្បុរសជន ដើម្បីជួយដល់ពួកគាត់ដែលកំពុងជួបការខ្វះខាត នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានោះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំនេះ តែងចុះមើលប្រជាពលរដ្ឋ និងមានការរៀបចំទីតាំងមណ្ឌលចត្ដាឡីស័ក ជូនប្រជាពលរដ្ឋ ជាប់ជាប្រចាំផងដែរ។ឯកឧត្ដម បានបន្ដថា អំណោយទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ ដែលពួកគាត់ទើបត្រឡប់មកពីប្រទេសថៃវិញ ហើយថាក្រុមការងារមិនទុកអោយប្រជាពលរដ្ឋខ្វះស្បៀងអាហារហូបចុកនោះទេ ។
(…សម្លេងឯកឧត្ដម ស៊ាន បូរ៉ាត់ ០១…)។

របាយការណ៍របស់រដ្ឋបាលស្រុកស្រីស្នំ ខេត្ដសៀមរាប បានបង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋមកពីក្រៅប្រទេស បានធ្វើចត្ដាឡីស័ក ចំនួនប្រមាណជាង ៣,៦០០នាក់ ក្នុងនោះអ្នកធ្វើចត្ដាឡីស័កមានចំនួន២,៥៧៣នាក់ និងអ្នកធ្វើចត្ដាឡីស័កនៅតាមផ្ទះដោយខ្លួនឯងមានចំនួន ៧០នាក់ ប៉ុន្តែមួយចំនួនធំ បានបញ្ចប់ការធ្វើចត្ដាឡីស័ករួចហើយ។ ខណ:ដែលអ្នកកំពុងឆ្លងជំងឺកូវីដ-១៩ចំនួនសរុប ២២នាក់ អ្នកជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់៕

អត្ថបទនិងរូបភាព: លោកបូសាវី

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

កែសម្រួលដោយលីវ សុខុន

Tags: ការពារជំងឺកូវីដ-១៩ជំងឺកូវីដ-១៩ទីតាំងចត្ដាឡីស័កធ្វើចត្ដាឡីស័ករដ្ឋបាលស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.