Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

ដោយ Pothe Thun
19/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះសូទិន រួមដំណើរដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការប្រតិភូរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកនូវស្បៀងអាហារ រួមមាន អង្ករ មី ត្រី ខ ទឹកស៊ីអ៊ីវ ទឹកត្រី និងម៉ាស មកប្រគល់ជូនដល់អាជ្ញាធរស្រុកកោះសូទិន ដើម្បីចែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងភូមិឃុំនានា នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមរបាយការណ៏របស់ លោក យី វណ្ណះ អភិបាលនៃគណ:អភិបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអោយដឹងថា ចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នេះមក នៅក្នុងស្រុកកោះសូទិន មានអ្នកឆ្លងសរុបចំនួន ១១៦នាក់ ក្នុងនោះ ៥នាក់ស្លាប់ ហើយបានព្យាបាលជាសះស្បើយចំនួន ៧៥នាក់។ ចំពោះអ្នកដែលធ្វើចត្តាឡីស័ក នៅតាមផ្ទះមានចំនួន ២៨៨គ្រួសារ ដោយបានទទួលអំណោយពីឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់រួចមកហើយ និងបន្តផ្តល់ជូនបន្ថែមទៀត ដែលក្នុងឱកាសនេះ មានជាអង្ករ ១,១៦០គីឡូក្រាម, មីម៉ាម៉ា ៦០កេស, ត្រីខ ៥៨យួរ, ទឹកត្រី ៥៨យួរ, ទឹកស៊ីអ៊ីវ ៥៨យួរ និងម៉ាស ១ម៉ឺនម៉ាស ប្រគល់ជូនដល់អាជ្ញាធរ ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ តាមតួលេខរបស់ស្រុកកោះសូទិន បានបង្ហាញចំនួនអ្នកកើតជំងឺកូវីដ-១៩ មាននៅក្នុងឃុំព្រែកតានង់ ១៩នាក់, ឃុំកំពង់រាប ៤នាក់, ឃុំកោះសូទិន ២៦នាក់, ឃុំពាមប្រធ្នោះ ២១នាក់, ឃុំល្វេ ៦នាក់, ឃុំមហាខ្ញូង ៧នាក់, ឃុំមហាលាភ ចំនួន ៣១អង្គ/នាក់ និងឃុំពង្រ ២នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការរំលឹកដល់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារ និងវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជឺងឺកូវីដ -១៩ ក្នុងមូលដ្ឋានភូមិឃុំ នៃស្រុកកោះសូទិន អោយបានកាន់តែសកម្មបន្ថែមទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក៏ត្រូវថែរក្សា និងការពារខ្លួនឯងជាចាំបាច់ផងដែរ ព្រោះវីរុសបំលែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបាននូវវិធានការសុខាភិបាល និងត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ក្នុងករណីមានបញ្ហាសុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី ៣៧ អង្សារ ពិបាកដក ដង្ហើម ឈឺកតិចតួច និងអាការ:មិនស្រួលក្នុងខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធាន ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្រៅពីនាំយកនូវស្បៀងអាហារធ្វើការចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងឃុំព្រែកតានង់ នេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជូននូវថវិកាដល់ក្រុមការងារស្រុកកោះសូទិន ដើម្បីបន្តសកម្មភាពការងារ បង្ការ និងទប់ស្កាត់ជំងឺកូវីដ ពិសេសប្រភេទ Delta កុំអោយមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត។ ជាការចូលរួមក្នុងសកម្មភាពការងារមនុស្សធម៏ នាឱកាសនេះដែរ លោក ទី អៀង និងលោកស្រី តាំង ហ្គេចយាន ជាអាជីវករលក់ដូរនៅរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមក្នុងការចែកអំណោយនេះដែរ បានជួយជាថវិកាចំនួន ៤លានរៀល ជូនដល់ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។

គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១ កន្លងមកនេះ លោក ទី អៀង និង លោកស្រី តាំង ហ្គេចយាន បាននាំអំណោយជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមមានម៉ាសចំនួន ៣ម៉ឺនម៉ាស, អាវពេទ្យការពារកូវីត-១៩ ចំនួន ៣០០អាវ, មី ១០ កេសធំ, ត្រីខ កំប៉ុង ៥០យួរ និងទឹកបរិសុទ្ធ ១០០ កេស សម្រាប់ជាការចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ៕

Tags: រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

រដ្ឋបាលព្រៃឈើសៀមរាប÷ តុកកែជាប្រភេទសត្វព្រៃការពារដោយច្បាប់ និងពុំមានការទាមទារប្រាក់ ៣ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំឡើយ

សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.