Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅព្រឹកមិញនេះ

ដោយ Pothe Thun
17/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅព្រឹកមិញនេះ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការ សរុបចំនួន ៧,២៦៧នាក់ បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទ អាស្ត្រាហ្សេនីកា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅតាម កម្មវិធីដែលបានកំណត់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់ប្រជាពលរដ្ឋ សំខាន់លើសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅពេលនេះ សម្ដេចនាយករដ្ឋមន្ត្រីបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើង រហូតមកទល់ពេលនេះបានប្រមាណ ៨០ភាគរយ នៃចំនួនផែនការសរុប១០លាននាក់ និងកំពុងបន្តចាក់ដល់ក្មេងៗ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៨ឆ្នាំ និងបានបន្តជម្រុញចាក់ ដូសទី៣ ជូនកងកម្លាំង មន្ត្រីរាជការជួរមុខ និងក៏ដូចជាប្រជាពលរដ្ឋងាយប្រឈមការឆ្លងជំងឺកូវីដ-១៩នេះ។ ជាមួយក៏សូមអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើមី្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវជាសកល។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ទៀតថា បើទោះបីបច្ចុប្បន្នកម្ពុជាយើងក៏ដូចជានៅក្នុងខេត្តសៀមរាប មានការឆ្លងជំងឺឆ្លងកូវីដ-១៩ មិនទាន់មានភាពធូរស្បើយនៅឡើយក្ដី ឯកឧត្តមក៏បានអំពាវនាវ និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ ក៏ពិតមែន តែសូមបងប្អូនបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

Tags: យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩វ៉ាក់សាំងដូសទី៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយម៉ាស អាកុល ពីចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព និងទទួលអំណោយទឹកបរិសុទ្ធ ១៥០ កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយម៉ាស អាកុល ពីចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព និងទទួលអំណោយទឹកបរិសុទ្ធ ១៥០ កេស ពីឯកឧត្តម ឈាង លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !

ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.