អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ
អាជ្ញាធរស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញថា ការផលិតជីកំប៉ុសជន្លេន នឹងជួយជំរុញឱ្យវិស័យបរិស្ថាន អនាម័យ នៅក្នុងស្រុកកាន់តែមានភាពល្អប្រសើរ និងជួយឱ្យប្រជាពលរដ្ឋអាចផលិតនូវផលិតផលកសិកម្មដែលមានសុវត្ថិភាពផងដែរ។ ក្នុងពិធីសម្ពោធរោងកែច្នៃជីកំប៉ុសជន្លេនរបស់សហគមន៍ប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ការបើកដំណើរការនូវទីតាំងផលិតជីកំប៉ុសនេះ ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ...