សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត នៃប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរខេត្តសៀមរាប បានធ្វើទស្សនកិច្ចទៅកាន់តំបន់បម្រុងជីវចម្រុះបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីចូលរួមអភិរក្សជីវៈចម្រុះ សំដៅលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការគាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើកឡើងថា បេសកកម្មនៅបឹងទន្លេសាបនាពេលនេះ ...