Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

ដោយ Pothe Thun
01/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត នៃប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរខេត្តសៀមរាប បានធ្វើទស្សនកិច្ចទៅកាន់តំបន់បម្រុងជីវចម្រុះបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីចូលរួមអភិរក្សជីវៈចម្រុះ សំដៅលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការគាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើកឡើងថា បេសកកម្មនៅបឹងទន្លេសាបនាពេលនេះ ជាសក្ខីភាពមួយចំពោះការចូលរួមយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ក្នុងការប្តេជ្ញាចិត្តរួមគ្នា បន្តជួយជ្រោមជ្រែងប្រទេសកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប ក្នុងបរិបទ នៃការបម្រែបម្រួលអាកាសធាតុជាសាកល។ បន្ថែមលើនេះ ក៏មានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាអ្នកអនុវត្តន៍គម្រោងផ្សេងៗ របស់រដ្ឋសមាជិក និងរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពរួមរបស់សហភាពអ៉ឺរ៉ុប ដើម្បីធានាដល់ប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវចម្រុះដែលធន់នឹងការប្រែប្រួលបរិស្ថានយ៉ាងឆាប់រហ័សនៅក្នុងតំបន់បម្រុងជីវៈមណ្ឌលបឹងទន្លេសាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ឯកឧត្តម Igor Driesmans បន្តថា ប្រសិនបើកម្ពុជាមានធម្មជាតិ និងបរិស្ថានស្រស់ស្អាត នោះវានឹងអាចទាក់ទាញភ្ញៀវទេសចរនានា ឱ្យមកកម្សាន្តនៅកម្ពុជាបានកាន់តែច្រើន។ មួយវិញទៀត អេកូទេសចរណ៍ធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការបម្រើសេវាកម្មផ្សេងៗ។ សក្តានុពលប្រព័ន្ធអេកូទេសចរណ៍ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក៏ប៉ុន្តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានលើកឡើងផងដែរថា តាមរយៈមូលនិធិជាច្រើនរបស់អាឡឺម៉ង់ បានរួមចំណែកបង្កើតប្រាក់ចំណូល ទៅដល់សហគមន៍មូលដ្ឋានដូចជា តំបន់រ៉ាមសារ ព្រែកទាល់ និងស្ទឹងត្រែង គុណប្រយោជន៍ទាំងនេះក៏ទទួលបានពីការការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គផងដែរ។ គម្រោងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនទាំងអស់ ទទួលបានការគាំទ្រដោយគណៈកម្មការទន្លេមេគង្គ (MRC) ហើយគម្រោងនេះ ក៏បានគាំទ្រនៅក្នុងប្រទេសថៃ និងឡាវ សម្រាប់ការគ្រប់គ្រងគ្រោះរាំងស្ងួតឱ្យកាន់តែប្រសើរឡើង ព្រមទាំងធាតុផ្សំ សម្រាប់តាមដានការបំពុលប្លាស្ទិកនៅក្នុងអាងទន្លេមេគង្គក្រោមផងដែរ។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ជីវៈចម្រុះនៅបឹងទន្លេសាបអភិរក្សបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ក្នុងក្រុងសៀមរាប

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.