Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

ដោយ Pothe Thun
01/02/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីបើក សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤ នាសាលសន្និសីទសុខា ក្រុងសៀមរាប រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមាណ ១៣២ភាគរយ ខណៈទិន្ផផល និង ការនាំចេញ ក៏មានការកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្វាយចន្ទី ក្លាយជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា ហើយឈរនៅលេខរៀងទី៣ ក្នុងពិភពលោក លើផ្នែកផលិតកម្ម លទ្ធភាព ដាំដុះ និង ផ្ទៃដីដាំដុះដំណាំស្វាយចន្ទី នេះបើយោងតាម អង្គការស្បៀង និង កសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ដោយឃើញពីសក្តានុពល និង កាលានុវត្តភាពនៃ ដំណាំស្វាយចន្ទីរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលកន្លងទៅ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មានឆន្ទៈមោះមុត និង ចក្ខុវិស័យច្បាស់លាស់ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ នៅលើពិភពលោក ដោយបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ធ្វើការដឹកនាំ រៀបចំ និង ដាក់ចេញនូវ វិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទី ដែលក្នុងនោះរួមមាន ៖ ១/ ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត និងក្នុងជំហានបន្ទាប់ បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណ ដែលអាចផ្តល់ទុនបាន ២/ បន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) ៣/ ជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី និង ៤/ ពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី ។

សូមជម្រាបថា៖ «សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤» នៅខេត្តសៀមរាប រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានកិច្ចសហការពី ក្រសួងពាណិជ្ជកម្ម សហព័ន្ធ ស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ធុរកិច្ចជនអន្តរជាតិមកពី ៤០ប្រទេសផងដែរ។ នេះជាព្រឹត្តិការណ៍លើកដំបូង និង មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី ទាំងក្នុង និង ក្រៅប្រទេស ក៏ដូចជាបង្កើតឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សា ផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធ និងឱកាសធុរកិច្ច ក្នុងវិស័យស្វាយចន្ទី។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: FAOស្វាយចន្ទីកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ក្នុងក្រុងសៀមរាប

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" ក្នុងក្រុងសៀមរាប

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.