Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
05/02/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ក្នុងក្រុងសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ដែលរៀបចំផ្សារទំនើបហឺរីថេកវ៉ក (Heritage Walk) ក្នុងក្រុងសៀមរាប នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមបរិច្ចាគឈាមប្រមាណ ៣០០នាក់។ ព្រឹត្តិការណ៍នេះ រៀបចំដោយមូលនិធិឈាម នី មុន្នីនាថ ដោយទទួលបានការគាំទ្រពី ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងកិច្ចសហការពី សមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប និងជាសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។

ព្រឹត្តិការណ៍បរិច្ចាគឈាមដ៏ធំមួយនេះ ក៏មានការចូលរួមពីសិល្បករ សិល្បការិនីខ្មែរប្រមាណ ១០០នាក់ផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយពីសកម្មភាពមនុស្សធម៌ ដែលចូលរួមចំណែកពង្រឹងសុខុមាលភាពសង្គម និងបម្រើដល់ប្រយោជន៍សាធារណៈ ជាពិសេសជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់បំផុត។ ដោយឡែក នៅថ្ងៃទី៤ស្អែកនេះ សិល្បករ សិល្បការិនីខ្មែរ ដែលបានអញ្ជើញបរិច្ចាគឈាមនៅពេលនេះ ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ ដំណើរកម្សាន្តក្នុងមហានគរ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងខេត្តសៀមរាបផងដែរ។

អញ្ជើញបរិច្ចាគឈាមក្នុងឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានសម្តែងការអរគុណ ចំពោះមូលនិធិឈាម នី មុន្នីនាថ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបង្កើតព្រឹត្តិការណ៍ដ៏មានអត្ថន័យ ប្រកបដោយសន្ដានចិត្តដ៏ជ្រាលជ្រៅ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។ ក្នុងនោះ ការចូលរួមក្នុងព្រឹត្តិការណ៍ ដំណើរកម្សាន្តក្នុងមហានគរ សិល្បករ សិល្បការិនីខ្មែរ ព្រមទាំងអ្នកផលិតមាតិកាល្បីៗនៅលើបណ្ដាញសង្គមនេះ ពិតជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយទៅដល់ពិភពលោក ពីតំបន់ទេសចរណ៍ក្នុងប្រទេស ជាពិសេសខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: បរិច្ចាគឈាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.