Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

ដោយ Pothe Thun
05/02/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះចន្លោះ ៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅក្រុងសៀមរាប។

លោក សុខ ប៉ូ បញ្ជាក់ថា ក្នុងចំនួនខាងលើ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មានសមត្ថភាពផ្គត់ផ្គង់ឈាមប្រមាណ ៧៥ភាគរយនៃតម្រូវការសរុប ដោយឡែកការស្ម័គ្រចិត្តផ្តល់ឈាមមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។

លោក សុខ ប៉ូ ពន្យល់ថា ការបរិច្ចាគឈាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទេ ផ្ទុយទៅវិញវាផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដូចជា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ថែមលើនោះ អ្នកនឹងដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ។ល។ ក្នុងនោះការធ្វើតេស្តឈាមត្រូវបានរក្សាការសម្ងាត់ និងមិនគិតថ្លៃឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាការចូលរួមបង្ហាញនូវសេចក្តីស្រឡាញ់ និងរួមចំណែកពង្រឹងសុខុមាលភាពសង្គម ជាពិសេសការជួយសង្គ្រោះជីវិតមនុស្ស។ លោកបន្ថែមថា ក្នុងកាលៈទេសៈណាមួយ ប្រាក់មិនអាចទិញជីវិតមនុស្សបានទេ តែឈាមអាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយការផ្តល់ឈាម ពុំបង្កឱ្យប៉ះពាល់ដល់សុខភាពឡើយ។ ហេតុនេះសូមអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនទាំងអស់គ្នា ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ព្រោះឈាមរបស់យើងម្នាក់ៗ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយស្រោចស្រង់ជីវិតមនុស្ស។

សូមជម្រាបថា៖ នៅថ្ងៃទី៣ និងថ្ងៃទី៤ ខែកុម្ភៈនេះ ក្រោមកិច្ចសហការរួមគ្នា រវាងមូលនិធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេង ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៌សប្បុរសធម៌រួមគ្នាមួយឡើងគឺ ការស្ម័គ្រចិត្តឈាម ពីសិល្បករ សិល្បការិនីប្រមាណ ១០០នាក់ ក្រោមប្រធានបទ៖ឈាមរបស់ខ្ញុំជារបស់អ្នក ឈាមរបស់អ្នកជារបស់ខ្ញុំ និងយុទ្ធនាការ ដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍ទាំងពីរនេះរៀបចំឡើង ក្នុងគោលបំណង ចូលរួម ពង្រឹងសុខមាលភាពសង្គម និងបំរើប្រយោជន៍សាធារណៈ និង បំផុសស្មារតីទៅដល់មហាជនទូទៅ ចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ បែបនេះ ក៏ដូចជា រួមគ្នាផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចសណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោក ស្របតាមប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល សម្រេចដាក់ចេញកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និងលោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: បរិច្ចាក​ឈាម​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញ និងនាំយកភ្ញៀវមកលេងកាន់តែច្រើន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញ និងនាំយកភ្ញៀវមកលេងកាន់តែច្រើន

មន្ទីររៀបចំដែនដីខេត្តនិងរដ្ឋបាលក្រុងសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងសង្កាត់ក្របីរៀល

មន្ទីររៀបចំដែនដីខេត្តនិងរដ្ឋបាលក្រុងសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងសង្កាត់ក្របីរៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.