Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

ដោយ Pothe Thun
02/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរទស្សនកិច្ច និងដាំកូនឈើ របស់ប្រតិភូក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមធំៗរបស់បឹងទន្លេសាប ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា បញ្ហាភ្លើងឆេះព្រៃនេះ កាលពីអំឡុងឆ្នាំ២០១៤ ក្នុងតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បានចុះមកកាន់តំបន់ព្រែកទាល់ កាលនេះឯកឧត្តម មិនដែលបារម្ភអំពីបញ្ហាអ្វីទេ ដោយសារកម្ពស់ទឹកខ្ពស់ ព្រៃលិចទឹកក៏ច្រើន។ ប៉ុន្តែនៅឆ្នាំ២០១៦ ភ្លើងឆេះព្រៃ បានបង្កឲ្យមានការបាត់បង់ព្រៃលិចទឹកអស់មួយចំនួនធំ ហើយបើទោះបីជាមានពេល៨ឆ្នាំមកហើយក្តី ការស្តារព្រៃឡើងវិញនៅមិនទាន់បានដូចដើមនៅឡើយ។ ដូច្នេះយើងត្រូវធ្វើយ៉ាងណាការពារកុំឲ្យមានភ្លើងឆេះព្រៃបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំណែកបញ្ហាការទន្ទ្រានដីព្រៃលិចទឹក ធ្វើជាកម្មសិទ្ធិក៏បញ្ហាប្រឈមធំដែរ។ ការបំផ្លាញព្រៃលិចទឹក ដើម្បីទន្ទ្រានយកដីធ្វើស្រែ បានធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិក្នុងបឹងទន្លេសាប ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋប្រមាណ៦លាននាក់ ដែលទទួលបានផលប្រយោជន៍អំពីធនធានបឹងទន្លេសាប។ បញ្ហានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍នានាដើម្បីប្រឆាំងនឹងអ្នកបំផ្លាញធនធានធម្មជាតិ ក្នុងនោះក្រសួងក៏បានណែនាំឲ្យបញ្ចប់វប្បធម៌ចាប់បានធ្វើកិច្ចសន្យារួចដោះលែង ហើយងាកមកប្រើការអនុវត្តច្បាប់វិញ នោះគឺចាប់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកបញ្ហាប្រឈមទី៣ នោះគឺការប្រែប្រួលអាកាសធាតុ ដែលបញ្ហានេះ បានធ្វើឲ្យបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអគ្នេយ៍ ប្រឈមនឹងបញ្ហាខ្លាំងបំផុត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តនានា ដើម្បីស្តារគម្របបៃតង ស្តារព្រៃលិចទឹក តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន៤ទីតាំង និងយកកូនឈើទាំងនោះមកដាំដុះឡើងវិញ។ ឯកឧត្តមបន្តថា ជាមួយនឹងការដោះស្រាយបញ្ហាទាំងនេះ មិនអាចតែក្រសួងបរិស្ថាន ឬក្រសួងកសិកម្មធ្វើតែឯងបាននោះទេ វាទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសមរួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​បរិស្ថាន​​បឹង​ទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ក្នុងក្រុងសៀមរាប

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" ក្នុងក្រុងសៀមរាប

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.