មន្ត្រីជាន់ខ្ពស់កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន
ឆ្លងកាត់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤នេះ កិច្ចប្រជុំត្រីភាគី កម្ពុជា វៀតណាម ឡាវ ស្តីពីការពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំឡើងនៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា វៀតណាម និងឡាវ បានធ្វើការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសជួញដូរមនុស្ស។ សូមជម្រាបថា កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ...


