នគរបាលខេត្តសៀមរាបព្រមានចាត់វិធានការក្តៅ ចំពោះម្ចាស់ទីតាំងណាដែលជួលម៉ូតូឱ្យភ្ញៀវទេសចរបរទេសជិះកំសាន្ត
លោក ស៊ិន កុសល្យ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា មកទល់ពេលនេះ សមត្ថកិច្ចកំពុងមានវិធានការក្តៅ លើម្ចាស់ទីតាំងដែលបានជួល ឬឱ្យខ្ចីម៉ូតូ ដល់ភ្ញៀវទេសចរបរទេសជិះកំសាន្ត ដោយត្រឹមរយៈពេល០៦ថ្ងៃក្នុងខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល បានឃាត់ទុកម៉ូតូ បានចំនួន០៩គ្រឿង បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីឱ្យម្ចាស់អាជីវកម្មជួល ឬឱ្យខ្ចីម៉ូតូចូលមកដោះស្រាយ ខណៈកាលពីចុងឆ្នាំ២០១៨ ...