Friday, April 17, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ដឹកនាំប្រតិភូខេត្តចុះពិនិត្យគម្រោងស្តារស្រះទឹកនិងគម្រោងជួសជុលផ្លូវក្រាសក្រួសក្រហម នៅក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
30/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ដឹកនាំប្រតិភូខេត្តចុះពិនិត្យគម្រោងស្តារស្រះទឹកនិងគម្រោងជួសជុលផ្លូវក្រាសក្រួសក្រហម នៅក្នុងស្រុកស្រីស្នំ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដឹកនាំប្រតិភូខេត្តសៀមរាប អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានសពស្ថិតក្នុងខេត្តបន្ទាយមានជ័យរួចមក លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបន្តដឹកនាំប្រតិភូរួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត ចុះពិនិត្យគម្រោងស្តារស្រះទឹក និង គម្រោងជួសជុលផ្លូវក្រាសក្រួសក្រហម នៅក្នុងស្រុកស្រីស្នំ ដែលបានប្រកាសពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិស្រុកឆ្នាំ២០១៩ សរុបចំនួន០៣ គម្រោង ដែលស្ថិតនៅក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ដែលអមដំណើរដោយលោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ , សមាជិកក្រុមប្រឹក្សាស្រុក និង មន្ត្រីអ្នកមុខអ្នកការក្នុងស្រុកស្រីស្នំជាច្រើនរូបទៀត ។

លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងស្រុកស្រីស្នំ បានឲ្យដឹងថា គម្រោងទាំង០៣ ដែលបានបើកការដ្ឋានអនុវត្តនោះ រួមមាន ៖ ១- គម្រោងស្តារស្រះទឹកត្រពាំងធំ ដែលមានបណ្តោយប្រវែង១៤០ម៉ែត្រ និង ទទឹងប្រវែង ១១៥ម៉ែត្រ មានជម្រៅប្រវែង០៣ម៉ែត្រ ដែលត្រូវចំណាយថវិកាសរុបចំនួន ២១៦លានរៀល , ២- គម្រោងជួសជុលផ្លូវក្រាសក្រួសក្រហមមួយខ្សែ ប្រវែង៥៦០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦៨ ជិតស្ពានត្រពាំងធំ កាត់ខាងជើងវត្តជ្រោយនាងងួន ទៅទល់នឹងផ្លូវអាងជ្រោយនាងងួន ដោយចំណាយថវិកាសរុបចំនួន ១០៧.៥០០.០០០ រៀល និង ៣- គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ១.២០០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦៨ ត្រង់ផ្លូវចូលវិទ្យាល័យ២៨មករា ទៅ ដល់ខាងក្រោយផ្សារជ្រោយនាងងួន ដោយចំណាយថវិកាសរុបចំនួន ៧៩លានរៀល ។

លោក ហ៊ន់ ឫទ្ធិ មានប្រសាសន៍បន្ថែមថា ចំពោះគម្រោងស្តារស្រះទឹកត្រពាំងធំនេះ គឺគម្រោងមួយដែលផ្ដួចផ្ដើមឡើងដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត នៅក្នុងអំឡុងពេលដែលលោកកាន់តួនាទីជាអភិបាលស្រុកស្រីស្នំ ហើយត្រូវបានអនុវត្តគម្រោងមូលនិធិស្រុកឆ្នាំ២០១៩នេះ ដែលអាចបម្រើតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុកស្រីស្នំ មានប្រសាសន៍បន្ថែមទៀតថា ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និង ប្រតិភូអមដំណើរ ក៏បានចុះទៅពិនិត្យទីតាំងដែលគ្រោងដាក់រូបសំណាកស្រីស្នំ ដែលជាគម្រោងមួយផ្ដួចផ្ដើមឡើងដោយលោក នាក់ ណេរ៉ុន នៅក្នុងអំឡុងពេលដែលលោកកាន់តួនាទីជាអភិបាលស្រុកស្រីស្នំដែរ រួមទាំងការរៀបចំជាសួនឧទ្យាន ដែលនឹងក្លាយទៅជារមណីយដ្ឋានមួយ សម្រាប់ការគោរពប្រតិបត្តិ និង ការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និង ក្រៅស្រុក ហើយថវិកាសម្រាប់ការកសាងរូបសំណាកនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជន ខណៈ បច្ចុប្បន្នកំពុងរៀបចំឯកសារស្នើសុំការសាង់សង់ពីអាជ្ញាធរខេត្តសៀមរាប ៕

អត្ថបទ ៖ រដ្ឋបាលស្រុកស្រីស្នំ
រូបថត ៖មន្ទីរព័ត៌មានខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ស្តារស្រះស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី

អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី

អភិបាលរងខេត្តសៀមរាបបង្ហាញ់ថា បច្ចុប្បន្នវិស័យអប់រំនៅក្នុងខេត្ដសៀមរាប កំពុងមានការរីកចំរើនគួរអោយកត់សំគាល់

អភិបាលរងខេត្តសៀមរាបបង្ហាញ់ថា បច្ចុប្បន្នវិស័យអប់រំនៅក្នុងខេត្ដសៀមរាប កំពុងមានការរីកចំរើនគួរអោយកត់សំគាល់

រថយន្តដឹកជ្រូកជាង៣០០ក្បាល បើកធ្លាក់ផ្លូវនៅស្រុកវ៉ារិន

រថយន្តដឹកជ្រូកជាង៣០០ក្បាល បើកធ្លាក់ផ្លូវនៅស្រុកវ៉ារិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.