Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលរងខេត្តសៀមរាបបង្ហាញ់ថា បច្ចុប្បន្នវិស័យអប់រំនៅក្នុងខេត្ដសៀមរាប កំពុងមានការរីកចំរើនគួរអោយកត់សំគាល់

ដោយ Pothe Thun
30/01/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាបបង្ហាញ់ថា បច្ចុប្បន្នវិស័យអប់រំនៅក្នុងខេត្ដសៀមរាប កំពុងមានការរីកចំរើនគួរអោយកត់សំគាល់
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃ លទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ដោយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ពៅ ពិសិដ្ឋ បានថ្លែងថា វិស័យអប់រំនៅក្នុងខេត្តសៀមរាបបច្ចប្បន្ននេះ គឺកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលអាចវាយតម្លៃបានថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានមកពីពលិកម្មដ៏ធំធេង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីនិងធនធានសម្ភារៈ ថវិការបស់សង្គមទាំងមូល ពិសេសគំនិតផ្តួចផ្តើម គំរូដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ មាតាបិតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។

លោក ពៅ ពិសិដ្ឋ បន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យអប់រំនេះមានការរីកចំរើន ក្នងនោះ ក៏មានការរួមចំណែកពីសហគមន៍ និងអង្គការអន្តរជាតិនានាដូចជា ៖ យូនីសែហ្វ ទស្សនៈពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក ធនាគារពិភពលោក និងអង្គការនានាជាច្រើនទៀត ដែលនេះអាចឲ្យយើងមើលឃើញ ពីតម្លៃដ៏ថ្លៃថ្លានៃសមិទ្ធិផលទាំងនេះរបស់វិស័យអប់រំ នឹងរួមចំណែកយ៉ាងធំធេង ដើម្បីជោគជ័យនៃការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចផងដែរ ជាពិសេស គឺការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងជាលំដាប់ ។

អភិបាលរងខេត្តបញ្ជាក់ទៀតថា ជាមួយភាពជោគជ័យ និងការរីកចម្រើនទាំងនេះ យើងក៏នៅមានបញ្ហាសេសសល់មួយចំនួន និងបញ្ហាថ្មីៗជាច្រើនទៀតដែលត្រូវដោះស្រាយយូរអង្វែង និងជាបន្ទាន់ផងដែរ ដូចជាការអប់រំសីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ការបណ្តុះព្រលឹងជាតិ ការលើកកម្ពស់គុណភាពអប់រំ គុណភាពបំណិនជីវិត សុខភាព អនាម័យនិងអាហារូបត្ថម្ភ ការផ្សារភ្ជាប់ទីផ្សារសេដ្ឋកិច្ច ការអប់រំបច្ចេកទេស និងជាពិសេសគឺការប្រមូលកម្លាំង និងធនធានក្នុងសង្គមទាំងមូល ដើម្បីសម្រេចបាននូវគោលដៅ ដែលត្រូវធានាឱ្យបាននូវការចូលរៀនរបស់កុមារទាំងអស់គ្នា ប្រកបដោយសមធម៌ បរិយាបន្ន និងមានគុណភាព ឆ្លើយតបទៅនឹងកាតព្វកិច្ចសិក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និន្នាការអន្តរជាតិក្នុងដំណាក់កាលសកល ភាវូបនីយកម្ម និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកក៍បានកោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលធ្វើអោយជោគជ័យដែលវិស័យអប់រំ សម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩កន្លងមក ។ ជាពិសេសកោតសរសើរដោយស្មោះចំពោះក្មួយៗសិស្សានុសិស្ស ដែលបានទទួលជោគជ័យក្នុងការប្រឡងបញ្ចប់ភូមិសិក្សានីមួយៗ ជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិកន្លងមក ទទួលបាននិទ្ទេសA រហូតដល់៣៨នាក់ ស្រី១៥នាក់ ។ ហើយទាំងនេះ ក៏បញ្ជាក់ឱ្យយើងឃើញ ពីស្មារតីទទួលខុសត្រូវរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរដែនដី អាណាព្យាបាល និងសហគមន៍ទាំងមូល ដែលបានយកអស់កម្លាំងកាយចិត្ត ជំរុញឱ្យវិស័យអប់រំទទួលបាននូវលទ្ធផលនាពេលនេះ។

ជាមួយនេះផងដែរ កម្ពុជាក៏ទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុប្បន្ន និងសម្រាប់អនាគត ក្នុងការប្រែក្លាយប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ៕

អត្ថបទ៖ បូ សាវី, រូបភាព៖ អ៊ុន ណារាជ្យ

Tags: វិស័យ​អប់រំអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តដឹកជ្រូកជាង៣០០ក្បាល បើកធ្លាក់ផ្លូវនៅស្រុកវ៉ារិន

រថយន្តដឹកជ្រូកជាង៣០០ក្បាល បើកធ្លាក់ផ្លូវនៅស្រុកវ៉ារិន

ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

ជប៉ុនអះអាងថា ក្នុងចំណោមអ្នកត្រឡប់មកពីវូហានជាង២០០នាក់ «មាន៣នាក់ផ្ទុកវីរុសកូរ៉ូណា»

ជប៉ុនអះអាងថា ក្នុងចំណោមអ្នកត្រឡប់មកពីវូហានជាង២០០នាក់ «មាន៣នាក់ផ្ទុកវីរុសកូរ៉ូណា»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.