Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី

ដោយ Pothe Thun
30/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី
អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរខេត្តសៀមរាប បានចុះត្រួតពិនិត្យស្ថានភាពភ្ញៀវទេសចរនិងអាជីវករនៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប ខណ:ពិភពលោកកំពុងព្រួយបារម្ភពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនិងលោកប្រធានមន្ទីរព័ត៌មានខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្ម ជួបសំណេះសំណាល ជាមួយអាជីវករផ្ទាល់នៅក្នុងផ្សាររាត្រី និងឱសថស្ថានមួយចំនួន។

ដើម្បីការពារ និងទប់ស្កាត់ការចម្លងមេរោគរលាកសួតប្រភេទថ្មីជាយថាហេតុ ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋកម្ពុជាធ្វើអនាម័យដៃដោយសាប៊ូនិងទឹកស្អាតឲ្យបានញឹកញាប់ នៅឲ្យឆ្ងាយពីមនុស្សដែលសង្ស័យថាមានឆ្លងជំងឺរលាកសួតប្រភេទថ្មី និងអ្នកដែលមានអាការៈក្អក ឬកណ្ដាស់ សូមពាក់ម៉ាស់ការពារតំណក់ទឹកមាត់ ប៉ះអ្នកនៅជុំវិញខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ឱសថការីទាំងអស់ក្នុងខេត្តសៀមរាប សូមកុំតម្លើងថ្លៃម៉ាសគ្រប់ប្រភេទ ដែលនាំឲ្យប៉ះពាល់ដល់វិជ្ជាជីវៈ និងកិត្តិយសឱសថការី។

សូមជម្រាបថា ម៉ាស ដែលដាក់លក់នៅតាមឱសថស្ថាន ជាច្រើនកន្លែង ក្នុងក្រុងសៀមរាប និងស្រង់តម្លៃដោយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប រួមមាន តម្លៃម៉ាសក្នុង១ប្រអប់ (៥០ម៉ាស) ម៉ាក Kenko តម្លៃ ១០,០០០រៀល ម៉ាក Mew តម្លៃ ពី ១០,០០០រៀលដល់ ២០,០០០រៀល ម៉ាកDengrong តម្លៃចាប់ពី ៨,០០០រៀល ដល់ ១២,០០០រៀល ម៉ាក Shunyi តម្លៃចាប់ពី ៦,៥០០រៀល ដល់១២,០០០រៀល ម៉ាក Comfort តម្លៃ ២០,០០០រៀល ម៉ាកChangia តម្លៃ ៨,០០០រៀល ម៉ាកSurgical តម្លៃ ២៤,០០០រៀល ម៉ាក Sy Riy តម្លៃ ២០,០០០រៀល ម៉ាសជប៉ុន តម្លៃ ២៦,០០០រៀល ដោយឡែក ម៉ាស់ប្រភេទ 3M N95 USA ក្នុងម៉ាសមួយ តម្លៃចាប់ពី ២០,០០០រៀល ដល់ ៣២,០០០រៀល។

សូមបញ្ជាក់ថា ចំពោះតម្លៃខាងលើ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត មិនបានបញ្ជាក់ថា តម្លៃទាំងនេះសមរម្យ ឬយ៉ាងណានោះទេ គ្រាន់តែជាការបញ្ជាក់ថាឱសថការី បានលក់ក្នុងតម្លៃនេះពិតប្រាកដមែន។

អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: CoronavirusPub Streetវិស័យ​ទេសចរណ៍អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបបង្ហាញ់ថា បច្ចុប្បន្នវិស័យអប់រំនៅក្នុងខេត្ដសៀមរាប កំពុងមានការរីកចំរើនគួរអោយកត់សំគាល់

អភិបាលរងខេត្តសៀមរាបបង្ហាញ់ថា បច្ចុប្បន្នវិស័យអប់រំនៅក្នុងខេត្ដសៀមរាប កំពុងមានការរីកចំរើនគួរអោយកត់សំគាល់

រថយន្តដឹកជ្រូកជាង៣០០ក្បាល បើកធ្លាក់ផ្លូវនៅស្រុកវ៉ារិន

រថយន្តដឹកជ្រូកជាង៣០០ក្បាល បើកធ្លាក់ផ្លូវនៅស្រុកវ៉ារិន

ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.