ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

ក្រសួងសុខាភិបាលសាធារណៈរបស់ថៃបានព្រមានថា អាចកើតមានការផ្ទុះរាតត្បាត វីរ៉ុសផ្លូវដង្ហើមថ្មីកូរ៉ូណា នៅក្នុងតំបន់ដែលមានភ្ញៀវទេសចរជនជាតិចិនច្រើន ដូចជាទីក្រុងបាងកក, ទីក្រុងឈៀងម៉ៃ និងកោះភូកេត។ នេះបើយោងតាមសារព័ត៌មាន BangkokPost ចុះផ្សាយឲ្យដឹងកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ការប្រកាសព្រមានរបស់ក្រសួងដែលបានធ្វើឡើងនៅថ្ងៃនេះ បន្ទាប់ពីអ្នកបើករថយន្តក្រុងជនជាតិជប៉ុនម្នាក់ ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរ៉ុសកូរ៉ូណា នៅពេលដែលបើករថយន្តដឹកភ្ញៀវទេសចរជនជាតិចិន ដែលមកពីទីក្រុងវូហានប្រទេសចិន។ អ្នកបើករថយន្តជនជាតិជប៉ុនរូបនេះ មិនធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងវូហាននោះទេ។ ...

អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី

អាជ្ញាធរខេត្តសៀមរាបបន្តយកចិត្តទុកដាក់លើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្ការជំងឺឆ្លងប្រភេទថ្មី

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរខេត្តសៀមរាប បានចុះត្រួតពិនិត្យស្ថានភាពភ្ញៀវទេសចរនិងអាជីវករនៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប ខណ:ពិភពលោកកំពុងព្រួយបារម្ភពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនិងលោកប្រធានមន្ទីរព័ត៌មានខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្ម ជួបសំណេះសំណាល ជាមួយអាជីវករផ្ទាល់នៅក្នុងផ្សាររាត្រី និងឱសថស្ថានមួយចំនួន។ ...

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាបញ្ជូនជើងហោះហើរ ជាលក្ខណៈទៅទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួន ចេញពីចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសថ្មីមួយ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ មន្ត្រីមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីវិធានការណ៍សុវត្ថិភាព សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលនៅសេសសល់ក្នុងទីក្រុងវូហាន ដែលប៉ាន់ស្មានមានប្រហែលពី ៥០០ ...

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវ ដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ...

Recommended

សូម Like និង Follow ពួកយើង