Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

ដោយ Pothe Thun
17/08/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងអំពីភាពជឿនលឿននិងការអភិវឌ្ឍរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យរបស់ខេត្តសៀមរាប និយាយដោយឡែកនិងនៅទូទាំងប្រទេសនិយាយជារួមគឺទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែងមិនថាតែទីក្រុង ទីប្រជុំជនឬជនបទនោះទេ ពោលគឺ រាជរដ្ឋាភិ-បាលក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍លើ គ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ឯកឧត្តម មានប្រសាសន៍ថា៖ដោយសារកត្តាសន្តិភាពនិងភាពរីកចម្រើននេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យនៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយផង និងជាឱកាសយើងរួមសាមគ្គីរួមគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា និង ក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើននិងគង់វង្សយូរអង្វែងតទៅមុខទៀត។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរគោរពប្រតិបត្តិតាមពុទ្ឋបញ្ញត្តិក្នុងព្រះវិន័យនៃព្រះពុទ្ឋសាសនា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន ទៀនព្រះវស្សា ១គួរ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ចំនួន ១២លានរៀល ប្រាក់ដុល្លា ១ពាន់៧០០ដុល្លា និង អំពូលភ្លើងសូឡា ៣០គ្រឿង និងជូនដល់ សីលវ័ន សីលវន្តី ចំនួន៤០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានធ្វើពិធីរាប់បាត្រ ព្រះសង្ឃ ១០០អង្គ ដើមី្បឧទ្ទិសថ្វាយមគ្គផលដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ជីដូនជីតា សាច់សារលោហិត ទៅតាមប្រវេណីទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនា៕

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួល: លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

អាជ្ញាធរសង្កាត់ស្វាយដង្គំ រំពឹងថាក្រោយរៀបចំប្រព័ន្ធរំដោះទឹកនឹងជួយដោះស្រាយបញ្ហាលិចសាលា និងផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់លោក

អាជ្ញាធរសង្កាត់ស្វាយដង្គំ រំពឹងថាក្រោយរៀបចំប្រព័ន្ធរំដោះទឹកនឹងជួយដោះស្រាយបញ្ហាលិចសាលា និងផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់លោក

គ្រឿងញៀនទម្ងន់ជាង១២០គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តចំនួនបី ត្រូវដុតបំផ្លាញចោល

គ្រឿងញៀនទម្ងន់ជាង១២០គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តចំនួនបី ត្រូវដុតបំផ្លាញចោល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.