Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គ្រឿងញៀនទម្ងន់ជាង១២០គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តចំនួនបី ត្រូវដុតបំផ្លាញចោល

ដោយ Pothe Thun
18/08/2023
នៅក្នុង ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គ្រឿងញៀនទម្ងន់ប្រមាណជាង១២០គីឡូក្រាម រួមជាមួយសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចរបស់ខេត្តចំនួន៣ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ បង្ក្រាបបានកាលពីពេលកន្លងមកនេះ ត្រូវបានធ្វើការដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងក្រុងសៀមរាប ។

នាយឧត្តមសេនីយមាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់អង្គភាព និង សមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាល ប៉ុន្តែសូមផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានលើកផងដែរ អំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងសៀមរាប ចំពោះក្រុមឧក្រិដ្ឋជន បានចូលទៅរំដោះអ្នកទោសពាក់ព័ន្ធ ការជួញដូរគ្រឿងញៀន ដែលបានទៅព្យាបាលជម្ងឺធ្មេញ ដែលបានសបញ្ជាក់ឲ្យឃើញច្បាស់ជាបទឧក្រិដ្ឋមួយ ដែលនៅលើពិភពលោកបានកំពុងធ្វើការប្រយុទ្ធប្រឆាំង ដើមី្បសុខសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរសមត្ថកិច្ចក៏នមិន ឲ្យឧក្រិដ្ឋជនទាំងនោះរួចផុតពីសំណាញ់ច្បាប់ឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបានបន្តថា កន្លងមករាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងបន្តការយកចិត្តទុកដាក់ ប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ទទួលបានលទ្ធផលគួរជាទីមោទនៈ ប៉ុន្តែ សូមឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្ម ភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្ស និង យុវជនកម្ពុជាទាំងអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជួញដូរ ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន គឺជាការបំផ្លាញអនាគតខ្លួន ក្រុមគ្រួសារ សង្គមជាតិ ក្នុងនោះយុវជនដែលល្អ គឺត្រូវចេះស្រឡាញ់ខ្លួន ស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និង ចូលរួមគាំទ្រកំចាត់គ្រឿងញៀន ។

សូមបញ្ជាក់ថា វត្ថុតាងដែលសម្រេចរឹបអូសពីខេត្តទាំង៣ ហើយត្រូវបំផ្លាញចោលនាពេលនេះរួមមាន៖
១. ខេត្តសៀមរាប ៖ ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាថ្នាំញៀន ច្រកក្នុងថង់កិបមាត់ពណ៌ស មានចំនួន ១៤ ថង់ធំ សាច់ថ្នាំសុទ្ធមានទម្ងន់សរុប ២៤.៧៦៩,៣៣ ក្រាម ។ ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាថ្នាំញៀន ច្រកក្នុងថង់កិបមាត់ពណ៌ស រួចដាក់ក្នុងស្រោមសំបុត្រពណ៌គគី ចំនួន ០១ថង់ សាច់ថ្នាំសុទ្ធមានទម្ងន់សរុប ១២១,៨៦ ក្រាម ។ ថ្នាំគ្រាប់ WY ៧៦៤ គ្រាប់ ស្មើទម្ងន់ ៧៨,១៧ ក្រាម ។ ស្រោមសំបុត្រពណ៌ស និងពណ៌ខ្លឹមខ្នុរបិទជិតមានចំនួន ៨៣ កញ្ចប់តូច បានហែកបញ្ចូលគ្នា ដើម្បីថ្លឹងទំងន់ សរុបចំនួន ២៦៦៥ ក្រាម (ថ្លឹងទាំងសំបក) ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន – ឧបករណ៍ឆ្នៃសម្រាប់ជក់គ្រឿងញៀន (ដបទឹកសុទ្ធ ទុយោបឺត ដែកកេះ) ចំនួន ៤៨៩ ស្រោមសំបុត្រ ។

២. ខេត្តកំពង់ធំ ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់សរុបចំនួន ៣៩៤,៧៨ ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ចំនួន ២៨ គ្រាប់ ទម្ងន់ ៨,៦៧ ក្រាម- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ២៥២ គ្រាប់ មានទម្ងន់ ២៦,៣៧ ក្រាម សរុបគ្រឿងញៀនដែលត្រូវដុតបំផ្លាញមានទម្ងន់ ៤២៩,៨២ ក្រាម។
៣. ខេត្តព្រះវិហារ ៖ ម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក (ICE) ទម្ងន់សរុប ៣៤២,៦៣ក្រាម – ម្សៅក្រាមពណ៌សថ្លា ប្រភេទ កតាមីន (KETAMIN) ចំនួន ៩៩៥៤៩,៣៧ក្រាម។ – ថ្នាំញៀនប្រភេទ WY ចំនួន ២១,២៦ក្រាម។
៤. ព្រមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន និងវត្ថុតាងត្រូវបំផ្លាញចោលផ្សេងៗមួយចំនួនទៀត ៕

អត្ថបទ និងរូបភាព: លោក ជា ស្រស់
កែសម្រួល: លោក លីវ សាន្ត

Tags: គ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្ដេជ្ញាបន្តកៀងគរអ្នកវិនិយោគបរទេសមកកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត

ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្ដេជ្ញាបន្តកៀងគរអ្នកវិនិយោគបរទេសមកកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត

សប្បុរសជននៃសមាគមកូរ៉េប្រចាំខេត្តសៀមរាប ចូលរួមការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា និងគាំទ្រសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សប្បុរសជននៃសមាគមកូរ៉េប្រចាំខេត្តសៀមរាប ចូលរួមការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា និងគាំទ្រសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

សន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.