ក្រុមការងារបច្ចេកទេសសាលាខេត្តសៀមរាប បញ្ជាក់ថាការជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែនៅក្នុងឃុំដានរុន ស្របតាមកិច្ចសន្យា
ក្នុងឱកាសបិទការដ្ឋានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង១.៧៣០ម៉ែត្រ ស្ថិតក្នុងឃុំដានរុន ស្រុកសុទ្រនិគម ក្រោមវត្តមានលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងក្រុមការងារបច្ចេកទេសសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមការងារបច្ចេកទេសសាលាខេត្ត បានចុះពិនិត្យការជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែនេះ ឃើញថា ក្រុមហ៊ុនទទួលការសាងសង់ បានអនុវត្តស្របទៅកិច្ចសន្យាដោយកិនបង្ហាប់ និងចាក់គ្រួសក្រហមតាមកាលកំណត់ ។ លោក ...