Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន

ដោយ Pothe Thun
26/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលស្រុកជីក្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារដីធ្លី ដល់អាជ្ញាធរភូមិឃុំក្នុងមូលដ្ឋាន
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុកស្រុកជីក្រែង បានបើកិច្ចប្រជុំផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកពាក់ព័ន្ធការងារដីធ្លី និងបញ្ហាផ្សេងៗ ដឹកនាំដោយ លោក ធូ ចន្ថុល អភិបាលរងស្រុក តំណាងលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង។

កិច្ចប្រជុំនោះ មានការចូលរួមពី លោកនាយករដ្ឋបាលស្រុក លោកប្រធានការិយាល័យអន្តរវិស័យ លោក-លោកស្រី ប្រធាន អនុប្រធានចំណុះជំនាញពាក់ព័ន្ធ លោក-លោកស្រី មេឃុំ ស្មៀនឃុំ និង លោក លោកស្រីមេភូមិ ក្នុងដែនសមត្ថកិច្ចស្រុកជីក្រែង សរុបចំនួន១៧៧ រូប។

លោកអភិបាលរងស្រុក បានពិភាក្សាទៅលើ ការផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការចុះវាស់វែងអចលនទ្រព្យមិនទាន់ចុះបញ្ជីនៅតាមបណ្ដាភូមិ-ឃុំ ក្នុងស្រុកជីក្រែង ដែលខុសគោលការណ៍យន្តការច្រកចេញចូលតែមួយ និងលិខិតបទដ្ឋានគតិយុត្តនានា។ វិធានការ ការទប់ស្កាត់ការសាងសង់ស្ថានីយប្រេងឥន្ធនៈ ដែលពុំមានលិខិតអនុញ្ញាតសាងសង់តាមបណ្ដាឃុំទាំង១២ ក្នុងស្រុកជីក្រែង។ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងស្រុកជីក្រែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងស្រុក បានផ្ដល់អនុសាសន៍ដល់ លោក-លោកស្រីមេឃុំទាំង១២ និងលោក លោកស្រី មេភូមិទាំង១៥៥ភូមិ ត្រូវយកចិត្តទុកដាក់ត្រូវយកចិត្តចំពោះការងារដីធ្លី ត្រូវមានការចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗ ត្រូវមានសៀវភៅចុះលេខឲ្យបានច្បាស់លាស់ ចៀសវាងកើតមានទំនាស់ដីធ្លីកាន់តែច្រើន និងត្រូវអនុវត្តន៍ តាមលិខិតលេខ១៩៧៤ ដនស/អសដក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ស្ដីពីតម្រូវការនៃគំនូសប្លង់ទីតាំងដី សម្រាប់បំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី និងលិខិតបទដ្ឋានគតិយុត្តនានាផ្សេងៗទៀតដែលផ្តោតទៅលើការងារដីធ្លីនេះ។

លោកអភិបាលរងស្រុក ក៏បានលើកពីបញ្ហា រំលោភយកដីចំណីផ្លូវធ្វើជាកន្លែងប្រកបអាជីវកម្ម ឬសាងសង់សំណង់អាគារផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបញ្ឈប់រាល់សកម្មភាពធ្វើអាជីវកម្ម ឬបកអាចម៌ដីដោយអាណាធិបតេយ្យ ដែលពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ និងតម្រូវឲ្យមកសុំច្បាប់អាជ្ញាធរ និងសមត្ថកិច្ចជំនាញផ្សេងៗដែលពាក់ព័ន្ធ និងការងារ។ ក្នុងនោះ ការសាងសង់ស្ថានីយប្រេងឥន្ថនៈគ្រប់ប្រភេទ អាជ្ញាធរ និងសមត្ថកិច្ចជំនាញផ្សេងៗដែលពាក់ព័ន្ធ ចុះពិនិត្យឲ្យបានច្បាសលាស់ និងតម្រូវឲ្យទៅសុំច្បាប់អនុញ្ញាត ដើម្បីបញ្ជាក់សុវត្ថិភាពនៃការប្រើប្រាស់ ជៀសវាងការកើតមានហានិភ័យណាមួយកើតឡើង។

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ស្រុកជីក្រែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកប្រាសាទបាគង ដាំកូនឈើលិចទឹក ១ពាន់ដើម

ប្រជាពលរដ្ឋនិងអាជ្ញាធរស្រុកប្រាសាទបាគង ដាំកូនឈើលិចទឹក ១ពាន់ដើម

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីភាគពាយព្យដែលកាន់កាប់ដោយពួកឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរី

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីភាគពាយព្យដែលកាន់កាប់ដោយពួកឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.