ក្រុមគ្រូពេទ្យកម្ពុជានិងចិន សហការចុះពិនិត្យនិងព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ជូនកុមារក្នុងស្រុកបន្ទាយស្រី
ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ប្រទេសកម្ពុជា បានសហការគ្នាចុះពិនិត្យ និងព្យាបាលជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ក្នុងឃុំត្បែង និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងរកកុមារដែលមានជំងឺបេះដូងចំហពីកំណើត ដើម្បីយកទៅព្យាបាលនៅប្រទេសចិន ក្នុងករណីធ្ងន់ និងករណីស្រាលព្យាបាលនៅកម្ពុជា ដោយការចំណាយទាំងអស់ជាមូលនិធិរបស់ប្រទេសចិន ហើយកម្មវិធីនេះធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ...