Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនស្ត្រីជាជនចាស់ជរា រស់នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង

ដោយ Pothe Thun
16/09/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់ សោ ភ័ណ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនដល់លោកយាយ នួន ជួន អាយុ ៨១ឆ្នាំ ជាជនចាស់ជរា គ្មានកូន រស់នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោ ភ័ណ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើ នឹករលឹកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកជំទាវ ទុយ ជិ បញ្ជាក់ថា ផ្ទះថ្មីរបស់លោកយាយ នួន ជួន ដែលក្រុមការងារប្រគល់ជូននាពេលនេះ សាងសង់ឡើងក្រោមការឧបត្ថម្ភរបស់ លោក កង សុទ្ធី និង លោកស្រី ចាន់ ហ៊ុយជូ ព្រមទាំងបុត្រ ដែលមានទឹកប្រាក់សរុបចំនួន ៣ ៨០០ដុល្លារ មានទំហំ៦ គុណ៦ម៉ែត្រ មានបន្ទប់គេង២ បន្ទប់ទឹក១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ បាតក្រាលការ៉ូមានកម្ពស់ផុតពីដី ០.៥ម៉ែត្រ និងចាក់សាបជុំវិញ។ ក្រៅពីប្រគល់ផ្ទះ ក្រុមការងារក៏បានផ្ដល់ជូនអំណោយមួយចំនួនមាន៖ អង្ករ ៩០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, កន្ទេល២, ឃីត ២កញ្ចប់, សម្ភារផ្ទះបាយ និងថវិកា ៤០ម៉ឺនរៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្ដល់អំណោយជូនគ្រួសាររងគ្រោះក្នុងស្រុកជីក្រែងចំនួន ៤០គ្រួសារ ដោយក្នុង១គ្រួសារមាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ឃីត១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល៕

ប្រភព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា-ចិន សហការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅខេត្តសៀមរាប

កម្ពុជា-ចិន សហការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានការសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានការសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការដឹកជញ្ជូនលើសទម្ងន់មិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការដឹកជញ្ជូនលើសទម្ងន់មិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.