Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានការសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍

ដោយ Pothe Thun
16/09/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានការសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោលអាស៊ាន ស្ដីពីវិធានសុវត្ថិភាព និងអនាម័យ សម្រាប់ប្រតិបត្តិករ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគោលការណ៍ណែនាំសុវត្ថិភាព និងអនាម័យរបស់អាស៊ាន ដើម្បីលើកកម្ពស់ទំនុកចិត្តទេសចរ។ លោកបន្តថា គំនិតផ្ដួចផ្ដើមនេះនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ព្រោះវានឹងផ្ដល់ចំណេះដឹងសំខាន់ៗដល់គ្រូបណ្ដុះបណ្ដាល ទាំងលើសុវត្ថិភាពចំណីអាហារ និងស្ដង់ដារអនាម័យក្នុងវិស័យទេសចរណ៍ទូទាំងអាស៊ីអាគ្នេយ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា សិក្ខាសាលានេះក៏ជួយផ្ដល់ការណែនាំជាក់ស្ដែងដល់ប្រតិបត្តិករ និងសហគមន៍ ដើម្បីការពារខ្លួនឯង ភ្ញៀវទេសចរ និងអ្នកពាក់ព័ន្ធដទៃទៀតពីជំងឺឆ្លងផ្សេងៗផងដែរ។ តាមរយៈការអនុវត្តវិធានការណ៍ទាំងនេះ ប្រទេសជាសមាជិកអាស៊ានអាចបង្ហាញពីការត្រៀមខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ថុក សុខុម បានថ្លែងថា ការបណ្ដុះបណ្ដាលដល់គ្រូបង្គោលមកពីបណ្ដាប្រទេសអាស៊ាន គឺដើម្បីឱ្យពួកគាត់អាចបន្តផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រតិបត្តិករទេសចរណ៍នៅតាមបណ្ដាប្រទេសរៀងៗខ្លួន។ ការធ្វើបែបនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍កាន់តែមានលទ្ធភាពប្រកួតប្រជែង និងនិរន្តរភាព ដែលរួមចំណែកដល់ការស្ដារអាជីវកម្មឡើងវិញ និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនាពេលអនាគត។

ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្រតិបត្តិករ និងសហគមន៍ទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះវិធានសុវត្ថិភាព និងអនាម័យ ដើម្បីកសាងទំនុកចិត្តឡើងវិញសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សហគមន៍មូលដ្ឋានក្នុងការអនុវត្ត និងថែរក្សាស្តង់ដារសុវត្ថិភាព និងអនាម័យ ក្នុងគោលបំណងធានាបាននូវសុវត្ថិភាពសម្រាប់ទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ ព្រមទាំងដើម្បីឱ្យការអភិវឌ្ឍទេសចរណ៍មានភាពនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការដឹកជញ្ជូនលើសទម្ងន់មិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការដឹកជញ្ជូនលើសទម្ងន់មិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល

អភិបាលខេត្តសៀមរាប ស្នើដល់អង្គការយូនីសេហ្វបន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត សំដៅកាត់បន្ថយភាពក្រីក្រ បំពេញតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន

អភិបាលខេត្តសៀមរាប ស្នើដល់អង្គការយូនីសេហ្វបន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត សំដៅកាត់បន្ថយភាពក្រីក្រ បំពេញតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន

បងប្អូនភៀសសឹក១០២គ្រួសារ ស្នាក់នៅវត្តបូណ៍ខ្នាតេជោ ស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន

បងប្អូនភៀសសឹក១០២គ្រួសារ ស្នាក់នៅវត្តបូណ៍ខ្នាតេជោ ស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.