Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ស្នើដល់អង្គការយូនីសេហ្វបន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត សំដៅកាត់បន្ថយភាពក្រីក្រ បំពេញតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន

ដោយ Pothe Thun
17/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អានៀបាន ឆាតឺរជី នាយករងអង្គការយូនីសេហ្វប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអំពាវនាវ និងសំណូមពរដល់ Unicef បន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត ទាំងធនធាន និងបច្ចេកទេស សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តម ប្រាក់ សោភ័ណ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ននេះ អង្គការយូនីសេហ្វ បានគាំទ្រដល់រដ្ឋបាលខេត្ត លើគម្រោងកិច្ចការពារកុមារ រួមជាមួយការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាដល់រដ្ឋបាលខេត្ត ក្នុងការអនុវត្តសកម្មភាពសេវាសង្គម និងកិច្ចការពារកុមារនៅថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់។

ឯកឧត្តម អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ ព្រមទាំងបានសហការយ៉ាងល្អ និងរលូនជាមួយក្រសួងមហាផ្ទៃ ក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយគាំពារសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តសៀមរាប តាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា អង្គការយូនីសេហ្វ បានគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប ដោយបានអនុវត្តជាលក្ខណៈគម្រោង សកម្មភាព ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ អង្គការយូនីសេហ្វ បានចាប់ផ្ដើមធ្វើការដោយផ្ទាល់ ជាមួយរដ្ឋបាលខេត្តសៀមរាប តាមរយៈយន្តការសម្របសម្រួលពីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តសៀវភៅណែនាំ ស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំសង្កាត់៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនភៀសសឹក១០២គ្រួសារ ស្នាក់នៅវត្តបូណ៍ខ្នាតេជោ ស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន

បងប្អូនភៀសសឹក១០២គ្រួសារ ស្នាក់នៅវត្តបូណ៍ខ្នាតេជោ ស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន

ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជូនអ្នកពាក់ព័ន្ធ នៅខេត្តសៀមរាប

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជូនអ្នកពាក់ព័ន្ធ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.