Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការដឹកជញ្ជូនលើសទម្ងន់មិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល

ដោយ Pothe Thun
16/09/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ការដឹកជញ្ជូនលើសទម្ងន់មិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជានខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកទាំងអស់ឱ្យមានការគោរពច្បាប់ ដោយមិនត្រូវដឹកទំនិញលើសទម្ងន់ដែលច្បាប់កំណត់នោះទេ ព្រោះការដឹកជញ្ជូនលើសទំងន់គឺមិនមែនមានតែផលប៉ះពាល់ដល់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចសង្គមទាំងមូល។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការដឹកលើសទម្ងន់នៅតែជាបញ្ហាប្រឈម ខណៈដែលសមត្ថកិច្ចពាក់ព័ន្ធបានខិតខំគ្រប់វិធីសាស្ត្រនៅក្នុងការទប់ស្កាត់ ដូចជាការផ្សព្វផ្សាយអប់រំអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ការចាប់ពិន័យជាថវិកា ការដកហូតយានយន្តទុកជាដើម ដែលវិធានការទាំងអស់នេះ ឃើញថាបញ្ហាដឹកលើសទម្ងន់នេះមានការថមថយចុះជាបណ្តើរៗ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម សេង ឈួន បន្តថា ការដឹកលើសទម្ងន់វាបានជះឥទ្ធិពលអាក្រក់ ក្រៅពីការបំផ្លាញផ្លូវថ្នល់ វាបានបង្កជាផលប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ បើទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាឥរិយាបទទន់ភ្លន់នៅក្នុងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់គតិយុត្តនានា ដោយសំដៅធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មទទួលទានចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប បានណែនាំដល់មន្រ្ដីជំនាញពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននៅក្នុងខេត្ដសៀមរាបទាំងអស់ ត្រូវក្ដាប់ឲ្យបាននូវទិន្នន័យនៃការដឹកជញ្ជូនរបស់រថយន្ដធន់ធ្ងន់លើសកម្រិត និងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ចំពោះរថយន្តណាដែលផ្ទុកលើសទម្ងន់កម្រិតកំណត់។ ជាមួយគ្នានេះ ក៏សូមអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តទុកដាក់គោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តច្បាប់អនុគណៈកម្មការសុវត្ថិភាពចារចរណ៍ផ្លូវគោកខេត្តសៀមរាប បានត្រួតពិនិត្យយានយន្តសរុប ១ ០២២គ្រឿង ក្នុងនោះរថយន្តខុសលក្ខណៈបច្ចេកទេស២៩៤គ្រឿង។ ជាមួយគ្នានេះ ក៏មានកិច្ចសហការជាមួយសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន បានពិនិត្យរកសារធាតុញៀនអ្នកបើកបរសរុប ២៥១នាក់ មានអ្នកផ្ទុកសារធាតុញៀន ២០នាក់ ក្នុងនោះអ្នកបើកបររថយន្ត ១៤នាក់ ព្រូរថយន្ត ៥នាក់ អ្នករួមដំណើរម្នាក់។

លោកបន្តថា រយៈពេលដូចគ្នានេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចេញសេចក្តីអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្ត គ្រប់ប្រភេទនៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានអោយកំលាំងចុះធ្វើការណែនាំ ផ្សព្វផ្សាយអប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ស្នើដល់អង្គការយូនីសេហ្វបន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត សំដៅកាត់បន្ថយភាពក្រីក្រ បំពេញតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន

អភិបាលខេត្តសៀមរាប ស្នើដល់អង្គការយូនីសេហ្វបន្តជួយគាំទ្រដល់រដ្ឋបាលខេត្ត សំដៅកាត់បន្ថយភាពក្រីក្រ បំពេញតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន

បងប្អូនភៀសសឹក១០២គ្រួសារ ស្នាក់នៅវត្តបូណ៍ខ្នាតេជោ ស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន

បងប្អូនភៀសសឹក១០២គ្រួសារ ស្នាក់នៅវត្តបូណ៍ខ្នាតេជោ ស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន

ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.