Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យកម្ពុជានិងចិន សហការចុះពិនិត្យនិងព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ជូនកុមារក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
10/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមគ្រូពេទ្យកម្ពុជានិងចិន សហការចុះពិនិត្យនិងព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ជូនកុមារក្នុងស្រុកបន្ទាយស្រី
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ប្រទេសកម្ពុជា បានសហការគ្នាចុះពិនិត្យ និងព្យាបាលជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ក្នុងឃុំត្បែង និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងរកកុមារដែលមានជំងឺបេះដូងចំហពីកំណើត ដើម្បីយកទៅព្យាបាលនៅប្រទេសចិន ក្នុងករណីធ្ងន់ និងករណីស្រាលព្យាបាលនៅកម្ពុជា ដោយការចំណាយទាំងអស់ជាមូលនិធិរបស់ប្រទេសចិន ហើយកម្មវិធីនេះធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត លូ ជាំង អនុប្រធានមន្ទីរពេទ្យបេះដូងហ្វូវៃ (Fuwai) ខេត្តយូណាន បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ ក្រុមគ្រូពេទ្យកម្ពុជា-ចិន បានធ្វើការចុះពិនិត្យសុខភាពបេះដូងជូនដល់សិស្សានុសិស្សម្ដងរួចមកហើយ នៅក្នុងឃុំខ្នារសណ្តាយ ឃុំឃុនរាម និងឃុំព្រះដាក់ ហើយក៏បានជួយព្យាបាល និងវះកាត់ដោយ ជោគជ័យជូនដល់កុមារចំនួន ៥នាក់ផងដែរ។ ចំពោះលើកនេះជាលើកទី២ សម្រាប់សកម្មភាពចុះពិនិត្យនេះ ដើម្បីបន្តស្វែងរកកុមារដែលមានជំងឺបេះដូងពីកំណើត នៅក្នុងស្រុកបន្ទាយស្រី ដើម្បីយកទៅព្យាបាល។ លោកបន្តថា ជំងឺបេះដូងចំហពីកំណើត នៅតែជាជំងឺគំរាមគំហែងទៅដល់សុខភាពរបស់កុមារ បាននាំការឈឺចាប់ទៅដល់គ្រួសាររាប់មិនអស់ ដោយយោងតាមស្ថិតិមានទារកដែលទើប និងកើតប្រមាណ១ភាគរយ ទទួលរងជំងឺបេះដូងពីកំណើត ការពិនិត្យ និងព្យាបាលទាន់ពេលវេលា ជាគន្លឹះនៃការកាត់បន្ថយនៃការគំរាមគំហែងដល់អាយុជីវិតរបស់កុមារ ព្រោះកុមារគឺជាអនាគត នៃសង្គមជាតិ ហើយសុខភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ លោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យកម្ពុជា-ចិន ថ្ងៃនេះគឺជាការរឹតចំណងមិត្តភាពចិន-កម្ពុជា ហើយកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត និងសុខាភិបាល ជាទំនាក់ទំនងយ៉ាងសំខាន់រវាងប្រទេសទាំងពីរ ការចុះពិនិត្យលើកទីពីរនេះ មិនត្រឹមតែអនុវត្តសកម្មភាពដែលឆ្លើយតប នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នាកសាងសហគមន៍ អនាគតរួមគ្នា បង្ហាញភាពស្និតស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកសង្ឃឹមថា ក្រោមសកម្មភាពផ្នែកវេជ្ជសាស្រ្ត បច្ចេកវិទ្យាវេជ្ជសាស្រ្តជឿនលឿន បទពិសោធវេជ្ជសាស្រ្តដ៏សម្បូរបែបនៅប្រទេសចិន នឹងត្រូវបាននាំយកមកកម្ពុជា ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំងឺកាន់តែច្រើននៅកម្ពុជា។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា ស្រុកបន្ទាយស្រី ដោយបានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា រួមនឹងបណ្ដាសង្គមស៊ីវិលចិន ក្រៅពីសកម្មភាពចុះពិនិត្យសុខភាពបេះដូងជូនដល់សិស្សានុសិស្សហើយ ក៏មានសកម្មភាពជាច្រើនទៀតនៅក្នុងស្រុកបន្ទាយស្រី ដែលសកម្មភាពទាំងនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅតាមតំបន់ជនបទ និងបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ហើយមូលធនមនុស្សនេះមិនអាចកាត់ផ្តាច់បានឡើយពីសុខភាពល្អរបស់កុមារដែលជា ទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏ខ្លាំងក្លារបស់កម្ពុជា។

ជាមួយគ្នានោះ ក្រុមគ្រួសារកុមារទាំង៥រូប ដែលបានវះកាត់ជាសះស្បើយកាលពីឆ្នាំ២០១៩ បានថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានចុះពិនិត្យសុខភាព និងនាំពួកគេទៅព្យាបាលនៅប្រទេសចិន និងបានផ្តល់លទ្ធភាពឱ្យពួកគេមានសុខភាពល្អជាប្រក្រតីឡើងវិញ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺបេះដូងពីកំណើត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យលើលទ្ធផលការងារដែលអនុវត្តបានកន្លងមក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យលើលទ្ធផលការងារដែលអនុវត្តបានកន្លងមក

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.