Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥

ដោយ Pothe Thun
10/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ជាង៣០នាក់ របស់រាជរដ្ឋាភិបាលអូស្រ្តាលីសម្រាប់ឆ្នាំសិក្សា២០២៥។

លោកស្រី ញឹម ដាលីន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្ត្រាលី បានឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យក្រុមនិស្សិតជ័យលាភីទាំង៣៤នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធនានា ដើម្បីក្រុមនិស្សិតបានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍សំដែងការអបអរសាទរ និងបង្ហាញនូវមោទនភាព និងមានក្តីសប្បាយរីករាយចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី គឺជាអាហារូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមថាក្រុមនិស្សិតទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែង នូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាលអូស្ត្រាលី និងប្រជាជន អូស្ត្រាលីដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គម កម្ពុជា ជាពិសេសបានបង្កើតឱ្យមានកម្មវិធីអាហារូបករណ៍អូស្ត្រាលី តាំងពី ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលមាននិស្សិតជ័យលាភីចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទៅសិក្សារៀនសូត្រ។

ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍បង្ហាញពីស្ថាប័ននីតិប្បញ្ញត្តិដល់ក្រុមនិស្សិតទាំងអស់បានយល់ ដឹង ទាក់ទងនឹងកិច្ចការងារដែលរដ្ឋសភាបានខិតខំបំពេញ យ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យក្លាយជានីតិរដ្ឋ មានការអភិវឌ្ឍរីចម្រើនជឿនលឿន ស្របទៅតាមតួនាទីភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូត សភា ជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ គឺដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ ដោយសារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ធ្លាប់ធ្វើជាសាស្ត្រាចារ្យ និងជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវ និងជាអ្នករៀនសូត្រជារៀងរហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានចែករំលែកបទពិសោធ ដល់ក្រុមនិស្សិតបានយល់ដឹងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានធ្វើការផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ ក៏ដូចជាការចែករំលែកបទពិសោធផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធថ្មីៗល្អៗពីនិស្សិតនានា ដែលជាការឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងការទទួលយក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ រួមទាំងយុទ្ធសាស្រ្តដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា ដែលនាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជាធម្មតាឡើងវិញជាដើម។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្តិបរទេសដែលក្មួយៗស្គាល់ ឱ្យគេមកលេងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕

ប្រភព៖ រដ្ឋសភា

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យលើលទ្ធផលការងារដែលអនុវត្តបានកន្លងមក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យលើលទ្ធផលការងារដែលអនុវត្តបានកន្លងមក

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យដោះស្រាយវិវាទទាំងឡាយក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ថ្នាក់លើ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យដោះស្រាយវិវាទទាំងឡាយក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ថ្នាក់លើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.