Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

ដោយ Pothe Thun
11/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា ICC Angkor និងសំបូរព្រៃគុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើក៣១ ជាផ្លូវការនៅលើទឹកដីនៃខេត្តសៀមរាប ដោយកិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណ ដល់អ្នកជំនាញទាំងអស់ដែលមានវត្ដមានក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៅលើទឹកដីសៀមរាបអង្គរ ដែលលោកជំទាវបានចាត់ទុកថា អ្នកចូលរួមកិច្ចប្រជុំនេះ គឺជាមិត្ដភក្ដិដ៏ល្អសម្រាប់អង្គរប្រជុំ ហើយសង្ឃឹមថា កិច្ចប្រជុំនេះ នឹងមានបច្ចេកទេសថ្មី ដើម្បីរួមគ្នាលើការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបង្ហាញការពេញចិត្ត ចំពោះរដ្ឋាភិបាលប្រទេសបារាំង និងប្រទេសជប៉ុន ដែលបានប្រឹងប្រែងលើកិច្ចការពាររមណីយដ្ឋានអង្គរ។ ឯកឧត្ដមថា រមណីយដ្ឋានអង្គរ គឺជាកន្លែងបុរាណវិទ្យាដែលត្រូវការពារ ដោយសារតែបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភលោក កាលពីឆ្នាំ១៩៩២ ហើយតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋខ្មែររស់នៅមានការកើនឡើងជាប្រចាំ ដែលជាសម្ពាធដល់កិច្ចការពារនិងអភិរក្សរបស់អង្គរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមមានប្រសាសន៍បន្ដថា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន ១៤០ភូមិ នឹងត្រូវពិភាក្សាជាមួយពួកគាត់ និងបានពិភាក្សា ជាមួយសហការរីអាជ្ញាធរជាតិអប្សរា និងបានដាក់សំណើទៅកិច្ចប្រជុំទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ មិនត្រឹមតែតំបន់អង្គរប៉ុណ្ណោះទេ គឺយើងបានគិតគូរពីបឹងទន្លេសាបផងដែរ។ ឯកឧត្ដមក៏បានស្នើដល់អង្គការយូនីស្កូ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង ផ្លូវ ខណៈដែលប្រជាពលរដ្ឋនៅជុំវិញរមណីយដ្ឋានអង្គរ គឺជាមនុស្សជាតិរបស់យើង ដែលត្រូវបានគិតគូរពីតម្រូវការរបស់ពួកគាត់។

សូមបញ្ជាក់ថា មុនបើកកិច្ចប្រជុំ ICC Angkor នេះ ក្រុមអ្នកជំនាញការ បានចុះពិនិត្យនិងតាមដាន ការងារនៅតាមការដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីយកពិភាក្សាជាមួយអ្នកជំនាញនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងក្នុងមួយឆ្នាំ ២ដង ជារៀងរាល់ឆ្នាំ។ ចំពោះកិច្ចប្រជុំបច្ចេកទេសលើកទី៣៩នេះ ក្រុមអ្នកជំនាញអន្តរជាតិ នឹងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាននិងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ICC-Angkor
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យដោះស្រាយវិវាទទាំងឡាយក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ថ្នាក់លើ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យដោះស្រាយវិវាទទាំងឡាយក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ថ្នាក់លើ

អាជ្ញាធរខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ

អាជ្ញាធរខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.