Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ

ដោយ Pothe Thun
11/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត ទទួលសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាជីវភាពប្រចាំថ្ងៃ និងក្ដីកង្វល់នានា ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូន បង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីឱ្យការផ្ដល់សេវាសាធារណ:នានា ជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរ។ ក្នុងន័យនេះ បងប្អូនអាចលើកនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពររបស់បងប្អូន ដោយផ្ទាល់ និងសរសេរជាក្រដាស ដើម្បីឱ្យក្រុមការងារប្រមូលមកធ្វើការស្រាយបំភ្លឺ ឈានទៅរកដំណោះស្រាយចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា។

សូមជម្រាបថា សម្រាប់វេទិកាផ្សព្វផ្សាយនាពេលនេះដែរ ក្រុមការងារបានទទួលសំណួរសំណូមពរមួយចំនួន ជុំវិញបញ្ហាផ្លូវពិបាកធ្វើដំណើរ អគ្គិសនីមិនទាន់មានប្រើគ្រប់ផ្ទះ បញ្ហាគ្រោះថ្នាក់ចរាចរពេលសិស្សចេញពីសាលា រួមនឹងបញ្ហាមួយចំនួនទៀត។ ទៅលើសំណួរសំណូមពរទាំងអស់ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ បានធ្វើការស្រាយបំភ្លឺ និងឆ្លើយតប ជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលមិនទាន់បានបកស្រាយ ក្រុមការងារនឹងទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់សំណួរសំណូមពរ តាមរយៈក្រុមប្រឹក្សាស្រុក ភូមិឃុំ នាពេលឆាប់ៗខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ថ្លែងបិទអង្គវេទិកា ឯកឧត្តម លី សំរិទ្ធ បានគូសបញ្ជាក់ថា វេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុងស្រុក នៃខេត្តសៀមរាបទាំងមូលផងដែរ។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប នឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ចំនួន១៣គោលដៅ រួមមាន៖ គោលដៅទី១ ស្រុកស្រីស្នំ, គោលដៅទី២ ស្រុកក្រឡាញ់ នៅថ្ងៃទី១២ ខែធ្នូ, គោលដៅទី៣ ស្រុកពួក នៅថ្ងៃទី១៣ ខែធ្នូ, គោលដៅទី៤ ស្រុកស្វាយលើ នៅថ្ងៃទី១៦ ខែធ្នូ, គោលដៅទី៥ ស្រុកបន្ទាយស្រី នៅថ្ងៃទី១៧ ខែធ្នូ, គោលដៅទី៦ ស្រុកវ៉ារិន នៅថ្ងៃទី១៨ ខែធ្នូ, គោលដៅទី៧ ស្រុកអង្គរជុំ នៅថ្ងៃទី១៩ ខែធ្នូ, គោលដៅទី៨ ស្រុកអង្គរធំ នៅថ្ងៃទី២០ ខែធ្នូ, គោលដៅទី៩ ស្រុកជីក្រែង នៅថ្ងៃទី២៣ ខែធ្នូ, គោលដៅទី១០ ស្រុកសូទ្រនិគម នៅថ្ងៃទី២៤ ខែធ្នូ, គោលដៅទី១១ ក្រុងរុនតាឯកតេជោសែន នៅថ្ងៃទី២៥ ខែធ្នូ, គោលដៅទី១២ ស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ ខែធ្នូ និងគោលដៅទី១៣ ក្រុងសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ក្នុងស្រុកសូទ្រនិគម

ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ក្នុងស្រុកសូទ្រនិគម

ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ

ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.