Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ក្នុងស្រុកសូទ្រនិគម

ដោយ Pothe Thun
12/12/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ក្នុងស្រុកសូទ្រនិគម
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារអន្តរក្រសួងមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច មន្ត្រីជំនាញខេត្តសៀមរាប រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ដែលគាំទ្រដោយក្រសួងកសិកម្ម និងអនុវត្តដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៅក្នុងភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រាប់សហគមន៍ផលិតកម្មបន្លែ ប្រាំបួននាងនួនចាន់ស ដែលមានកសិករទទួលផលចំនួន ១០៥គ្រួសារ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ដោយពិនិត្យឃើញថាភូមិបែកកាំភ្លើង និងសហគមន៍នេះ ជាអ្នកផលិតបន្លែដ៏សកម្មក្នុងស្រុកសូទ្រនិគម ទើបក្រសួងកសិកម្មលើកសំណើរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុម័តកញ្ចប់ថវិកាកសាងប្រព័ន្ធនេះឡើង សម្រាប់លើកស្ទួយសង្វាក់ផលិត និងកាត់បន្ថយថ្លៃដើមរបស់កសិករ និងសហគមន៍ ដើម្បីឈានទៅប្រកួតប្រជែងក្នុងទីផ្សារ និងផ្គត់ផ្គង់ទៅដល់អ្នកប្រើប្រាស់បន្លែទាំងបរិមាណ និងគុណភាព និងប្រែក្លាយជាគោលដៅផលិតបន្លែដ៏សកម្មរបស់ស្រុកសូទ្រនិគម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរបន្តថា នេះជាគម្រោងទី៣ ដើរដោយពន្លឺព្រះអាទិត្យ ខណៈដែលលើកមុនៗប្រើប្រព័ន្ធភ្លើង បានសំណូមពរដល់ប្រជាសហគមន៍ប្រើប្រាស់ដោយការសន្សំសំចៃ។ ហើយសម្ភារៈដែលបំពាក់ប្រព័ន្ធស្រោចស្រពនាពេលនេះមាន៖ ស្ថានីយបណ្ដែតទឹកសម្រាប់ដាក់ម៉ូទ័របូមក្នុងទឹក ១គ្រឿង ទុយោទៅយកប្រព័ន្ធទឹក កប់នៅក្នុងដីដល់ចម្ការកសិករចំនួន ១.៧០០ម៉ែត្រ ម៉ូទ័រប្រើប្រាស់ថាមពលសូឡាមួយគ្រឿងកម្លាំង ១០សេះ ចំនួន២គ្រឿង និងសូឡាប្រើពន្លឺព្រះអាទិត្យចំនួន ៣៦ផ្ទាំង ដែលក្នុងមួយផ្ទាំងមាន ៥៥០W(វ៉ាត់)។

ក្នុងនាមអាជ្ញាធរ និងកសិករក្នុងសហគមន៍ផលិតកម្មបន្លែ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានសម្ដែងនូវក្ដីរីករាយ និងសាទរដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច ដែលរៀបចំនូវប្រព័ន្ធប្រើប្រាស់ទឹកបូមពីស្រះយកទៅស្រោចស្រពដំណាំសម្រាប់ប្រជាកសិករប្រើប្រាស់ ជួយកាត់បន្ថយតម្លៃដើម និងសង្វាក់ផលិតកាន់តែមានគុណភាពនិងបរិមាណ។ លោកក៏បានសំណូមពរដល់ប្រជាកសិករឱ្យរួមគ្នាប្រើប្រាស់ដោយសន្សំសំចៃ និងថែទាំឧបករណ៍សម្ភារៈឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ

ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ

អាជ្ញាធរនិងមន្ត្រីជំនាញ ជំរុញឱ្យម្ចាស់ក្បាលដីសហការនឹងក្រុមការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិ

អាជ្ញាធរនិងមន្ត្រីជំនាញ ជំរុញឱ្យម្ចាស់ក្បាលដីសហការនឹងក្រុមការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិ

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី២ ស្រុកក្រឡាញ់

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី២ ស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.