Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរនិងមន្ត្រីជំនាញ ជំរុញឱ្យម្ចាស់ក្បាលដីសហការនឹងក្រុមការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិ

ដោយ Pothe Thun
12/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរនិងមន្ត្រីជំនាញ ជំរុញឱ្យម្ចាស់ក្បាលដីសហការនឹងក្រុមការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងរដ្ឋបាលស្រុកជីក្រែង បានចុះផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋចំនួន១០ភូមិ រួមមាន៖ ភូមិត្រពាំងភ្លោះ ភូមិចេក ភូមិគ្រាំង ភូមិក្បាលដំរី ភូមិគំរូ ភូមិស្វាយចេក ភូមិដុបត្នោត ភូមិស្រឡៅស្រោង ភូមិព្រៃឆ្ការ និងភូមិល្អក់ នៃឃុំពង្រលើ ស្រុកជីក្រែង ស្ថិតក្នុងបរិវេណវត្តក្បាលដំរី។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីរ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដោយអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ ការចុះបញ្ជីនេះអនុវត្តតាមនីតិវិធី ៥ដំណាក់កាល៖ ទី១.កំណត់តំបន់ធ្វើការវិនិច្ឆ័យ ទី២.ប្រតិបត្តិការបច្ចេកទេស ចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ទី៣.ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ទី៤.ការសម្រេចលើឯកសារវិនិច្ឆ័យ និង ទី៥.ចេញវិញ្ញាបនបត្រជូនម្ចាស់ដី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកក៏បានណែនាំដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់ ត្រូវចូលរួមសហការជិតស្និតជាមួយក្រុមការងារ និងត្រូវរៀបចំឯកសារដែលពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យឈានមកដល់។

លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង មានប្រសាសន៍ ដើម្បីសម្រេចទៅដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ គឺទាមទារឱ្យម្ចាស់ក្បាលដីជាអ្នកកំណត់ព្រំជាមួយអ្នកជិតខាង ចំណែកមន្ត្រីបច្ចេកទេសគ្រាន់តែជាអ្នកវាស់វែងទៅតាមព្រំដែលចង្អុលបង្ហាញដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះសូមឱ្យមានការឯកភាពគ្នាដោយដាំបង្គោលរឹងមាំទុកជាមុនសិន មុនក្រុមការងារទៅដល់ជាមួយនេះម្ចាស់ដីក៏ត្រូវត្រៀមឯកសារចាំបាច់មួយចំនួនផងដែរ។ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក្នុងភូមិ ត្រូវចូលរួមគ្រប់ដំណើរការអនុវត្តការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីធានាឱ្យមានតម្លាភាព ច្បាស់លាស់ត្រឹមត្រូវ និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា និងឆាប់រហ័សដោយភាពទទួលខុសត្រូវ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី២ ស្រុកក្រឡាញ់

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី២ ស្រុកក្រឡាញ់

រយៈពេលជាង៣០ឆ្នាំនៃទំនាក់ទំនងជាមួយចិន កម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស

រយៈពេលជាង៣០ឆ្នាំនៃទំនាក់ទំនងជាមួយចិន កម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស

រដ្ឋបាលខេត្ដសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ នៅស្រុកស្វាយលើ

រដ្ឋបាលខេត្ដសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ នៅស្រុកស្វាយលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.