Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រយៈពេលជាង៣០ឆ្នាំនៃទំនាក់ទំនងជាមួយចិន កម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស

ដោយ Pothe Thun
12/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រយៈពេលជាង៣០ឆ្នាំនៃទំនាក់ទំនងជាមួយចិន កម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីបើកមហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញថា ក្នុងរយៈពេលជា៣០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការជួយជ្រោមជ្រែងជាយ៉ាងពេញទំហឹងពីមិត្តចិន សម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ហើយកម្ពុជា-ចិន មានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតទ្វេឡើង ជាពិសេសនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។

ឯកឧត្តម វង្សី វិស្សុត បន្តថា ក្នុងរយៈពេលជា ៣ទសវត្សកន្លងមកនេះ មិត្តចិនរួមចំណែកយ៉ាងធំធេងនៅក្នុងដំណើរការអភិវឌ្ឍកម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន ដើម្បីគាំទ្រដល់វិស័យអាទិភាពសំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់កម្ពុជា ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន ថ្នល់ បណ្តាញអគ្គិសនីជាដើម។ គិតត្រឹមឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេសចិនបានជួយសាងសង់ និងជួសជុលឡើងវិញ នូវផ្លូវថ្នល់ប្រវែងប្រមាណជាង ៤.០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន១១កន្លែង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ថែមថា មិត្តចិនក៏បានជួយសាងសង់នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ សង្គមផ្សេងៗដូចជា ពហុកីឡដ្ឋានមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនក្នុងខេត្តត្បូងឃ្មុំ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងជំនួយអភិវឌ្ឍន៍ធនធានមនុស្សជាដើម។ ជាមួយគ្នានេះ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ក៏មានគម្រោងធំៗមួយចំនួនដូចជា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ក៏នឹងអាចលេចចេញជារូបរាងនៅក្នុងពេលខាងមុខនេះដែរ ដែលគម្រោងទាំងនេះនឹងជួយលើកកម្ពស់ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរថែមទៀត។

សូមជម្រាបថា មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) សហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ បញ្ញវ័ន្ត សហគ្រិន និងយុវជនកម្ពុជា-ចិន ប្រមាណ២០០នាក់។ មហោស្រពនេះ ជាព្រឹត្តិការណ៍ប្រកបដោយគុណតម្លៃសម្រាប់បង្កើនទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងនាំមកនូវការអភិវឌ្ឍជាវិជ្ជមានរួមគ្នារវាងកម្ពុជា-ចិន។ លើសពីការជួបជុំដើម្បីពិភាក្សា ផ្លាស់ប្តូរការយល់ឃើញរវាងអ្នកជំនាញមកពីប្រទេសទាំងពីរ កម្មវិធីនេះក៏មានការថ្លែងសន្ទរកថាគន្លឹះ ក៏ដូចជា ចែករំលែកទស្សនៈវិស័យពីវាគ្មិនជាតិ-អន្តរជាតិសំខាន់ៗ និងវេទិកាធុរកិច្ចកម្ពុជា-ចិន ដែលផ្តល់ឱកាសឱ្យអ្នកជំនាញ និងសហគ្រិនមកពីប្រទេសទាំងពីរ ជជែកពិភាក្សាពីសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសកម្ពុជា-ចិន។ បន្ថែមពីលើនេះ ដើម្បីជំរុញឱ្យទទួលបានផ្លែផ្កាកាន់តែសកម្ម ក្នុងព្រឹត្តិការណ៍នេះក៏មានវេទិកាផ្គូផ្គងអាជីវកម្មដែលអនុញ្ញាតឱ្យក្រុមហ៊ុន រួមទាំងស្ថាប័ននានាអាចបង្ហាញផលិតផល សេវាកម្ម និងលក្ខណៈពិសេសរបស់ខ្លួន ដើម្បីស្វែងរកដៃគូវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្ដសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ នៅស្រុកស្វាយលើ

រដ្ឋបាលខេត្ដសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ នៅស្រុកស្វាយលើ

ឯកឧត្តម សៀង ណាំ និងលោកជំទាវ ចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាជាពលរដ្ឋមានជីវភាពខ្វះខាត សង្កាត់ស្រង៉ែ ក្រុងសៀមរាប

ឯកឧត្តម សៀង ណាំ និងលោកជំទាវ ចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាជាពលរដ្ឋមានជីវភាពខ្វះខាត សង្កាត់ស្រង៉ែ ក្រុងសៀមរាប

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.