Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

ដោយ Pothe Thun
17/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដើម្បីពង្រឹងតួនាទីក្រុមការងារពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពីជំងឺគ្រុនចាញ់ លទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈមរកដំណោះស្រាយ ដើម្បីផ្ដល់អនុសាសន៍ និងលើកទិសដៅអនុវត្ដបន្ដ ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ដែលដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក អ៊ីវ មករា ប្រធានកម្មវិធីគ្រុនចាញ់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថាការស្រាវជ្រាវករណីគ្រុនចាញ់មាននៅតាម មន្ទីរពេទ្យបង្អែក (RH) មណ្ឌលសុខភាព(HC) អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ (VMW) ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ បានស្រាវជ្រាវមានចំនួន ១០០.៨៦៨ករណី ដែលក្នុងនោះ បានរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់ចំនួន៣ករណី ជាប្រភេទវីវ៉ាក់ (P.v)ទាំងអស់ ដែលករណីទាំងនេះត្រូវបានចាត់ថ្នាក់ថា ជា “ករណីលាប់”។ ក្នុងនោះក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ជាមួយអាជ្ញាធរ បានបន្តចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករកសេវាធ្វើតេស្តប្រសិនបើ សង្ស័យ ពិសេសប្រជាពលរដ្ឋចល័ត មកពីតាមតំបន់ប្រឈមនានា ដូចជាតាមព្រំដែន ឬតំបន់ព្រៃភ្នំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះផងដែរ ស្រុកប្រតិបត្តិសូទ្រនិគម បានធ្វើការចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋចំនួន១០២២មុង ក្នុងនោះចែកមុងគ្រែ សរុបបានចំនួន ៧២៣០មុង និងមុងអង្រឹងបាន ២៤២៤មុង និងបានចែកមុងគ្រែដល់ស្ត្រីមានផ្ទៃពោះបានចំនួន ៣៦៨មុង ដែលស្ថិតនៅក្នុងមណ្ឌលសុខភាពចាន់ស មណ្ឌលសុខភាពតាប៉ែក មណ្ឌលសុខភាពខ្នងភ្នំ មណ្ឌលសុខភាពកន្ទួត និងមណ្ឌលសុខភាពពង្រក្រោម។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធក្នុងការចូលរួមធ្វើសកម្មភាពលុបបំបាត់នូវជំងឺគ្រុនចាញ់ ឲ្យស្របតាមគោលការណ៍រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ដែលបានដាក់ចេញនូវផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥។ដូចនេះយើងត្រូវសហការគ្នាគ្រប់អ្នកពាក់ព័ន្ធបន្តការតេស្តស្រាវជ្រាវរកមេរោគគ្រុនចាញ់ និងចែកមុងជ្រលក់ថ្នាំដល់ប្រជាជនគោលដៅ បន្តធានាឱ្យមានតេស្ត និងថ្នាំគ្រប់គ្រាន់នៅតាមតំបន់គោលដៅឲ្យបានជាប់ជាប្រចាំ និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការជំងឺដែលឆ្លង ដោយសារសត្វមូសឱ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នាពេលខាងមុខ ជាពិសេសចូលរួមជាមួយយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជាឲ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយាស្រុកពួក ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយាស្រុកពួក ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.