Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយាស្រុកពួក ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ដោយ Pothe Thun
17/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយាស្រុកពួក ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៤២៥៩ក្បាលដី ក្នុងភូមិចំនួន០៣មានភូមិព្រៃវែង ភូមិដូនស្វា និងភូមិប្រាសាទ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បិទផ្សាយជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់មុននឹងឈានទទួលបានប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនទ្រព្យ ដែលពិធីនេះធ្វើឡើងក្នុងវត្តពោធិឃុំសំរោងយា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានពន្យល់ថា៖ ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយានេះ ប្រកាសបិទផ្សាយជាសាធារណៈមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយគិតរួមទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តពោធិ៍ ភូមិព្រៃវែង ឃុំសំរោងយា មានមន្ត្រីប្រចាំការជួយសម្របសម្រួលនិង តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់មក ពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។

លោក ប៊ូ ជុំសម្បត្តិ បានសំណូមពរ ដល់ម្ចាស់ដី និងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ឋទាំងអស់ សូមមកពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យក្បាលដីខ្លួនឲ្យបានគ្រប់ៗគ្នាទៅលើឈ្មោះម្ចាស់ដី សាវតា ទំហំដី ប្រភេទទ្រព្យ ហើយអ្នកពាក់ព័ន្ឋទាំងអស់ មានសិទ្ឋិធ្វើការកែតម្រូវ ឬជំទាស់តវ៉ាមកគណៈកម្មការរដ្ឋបាល ក្នុងករណីដែលពិនិត្យទៅឃើញថាមានកំហុសឆ្គង មន្រ្ទីជំនាញធ្វើការពិនិត្យ និងកែតម្រូវជូន ដើម្បីធានាបាននូវភាពសុក្រិតត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សាន សារិត អភិបាលរងស្រុកពួក បានមានប្រសាសន៍ថា សូមអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដី សូមចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ គ្មានកំហុសឆ្គង ព្រោះវាជាឱកាសចុងក្រោយ ដែលម្ចាស់ក្បាលដីអាចមានសិទ្ធតវ៉ាបើពិនិត្យឃើញមានកំហុសឆ្គងនូវព្រំដីឬឈ្មោះរបស់ម្ចាស់ក្បាលដី បើបងប្អូនអាក់ខាន ឬយឺតយ៉ាវ វានឹងនាំឲ្យបាត់បង់ផលប្រយោជន៍របស់បងប្អូន។

លោកអភិបាលរងស្រុកបន្តថា៖ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ឋនេះ គឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ឋជូនទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីទាំងអស់ដើម្បីយកទៅប្រើប្រាស់ ដូចជាយកទៅដាក់បញ្ចាំ និងហ៊ីប៉ូតែកដើម្បីខ្ចីប្រាក់មកប្រកបមុខរបរផ្សេងៗ សំដៅលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ឬជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លីកើតមានឡើង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន

សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា

សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.