Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា

ដោយ Pothe Thun
19/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាកាមជំនាន់ទី៣ ឆ្នាំសិក្សា២០២៤ ចំនួន៧៥នាក់ មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា ដោយជោគជ័យ និងរៀបចំពិធីប្រគល់វិញ្ញាបនបត្រជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ម៉ៅ សុផាន់នី នាយិកាអង្គការស្លាបព្រាកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤ សិក្ខាកាមដែលបានបញ្ចប់ដោយជោគជ័យវគ្គជំនាញបដិសណ្ឋារកិច្ច និងចុះកម្មសិក្សានៅអង្គការស្លាបព្រាកម្ពុជា មានចំនួន៥៤៤នាក់ ហើយ១០០ភាគរយនៃសិស្សដែលបានបញ្ចប់ការសិក្សា មានការងារក្នុងកំឡុងពេល១ខែ បន្ទាប់ពីថ្ងៃបញ្ចប់វគ្គសិក្សា។ ដោយឡែកក្នុងឆ្នាំសិក្សា២០២៤នេះ អង្គការបានបណ្តុះបណ្តាលសិក្ខាកាមចំនួន ៧៥នាក់ ស្រី៤៣នាក់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ,ជំនាញធ្វើម្ហូប និងជំនាញបារីស្តា/ឆុងកាហ្វេ និងជំនាញធ្វើនំ និងដុតបង្អែម ខណៈសិក្ខាកាមមួយចំនួនធំមានកន្លែងការងាររួចជាស្រេចហើយ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា វិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ សម្រាប់ជួយឱ្យសិក្ខាកាម មានលទ្ធភាពស្វែងរកឱកាសការងារល្អៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកក៏បានលើកទឹកចិត្ត និងណែនាំដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវស្គាល់ច្បាស់អំពីខ្លួនឯង និងធ្វើការដឹងគុណដល់ខ្លួនឯង តាមរយៈប្រព្រឹត្តិតែអំពើល្អ ដឹងគុណដល់មាតាបិតាអាណាព្យាបាលដែលពួកគាត់មានថ្ងៃនេះ និងជាពិសេសដឹងគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបាននាំសុខសន្តិភាព ឱ្យមានការអភិវឌ្ឍប្រទេសជាតិ បើគ្មានសន្តិភាពទេយើងក៏គ្មានថ្ងៃនេះដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំដឹកនាំ និងការបណ្តុះបណ្ដាលរបស់អង្គការស្លាបព្រាកម្ពុជា ដែលបានជំរុញឱ្យយុវជនយើងងាកមកចាប់ជំនាញច្បាស់លាស់ កាត់បន្ថយការបោះបង់ការសិក្សាហើយគ្មានការងារធ្វើពិតប្រាកដ។ ជាពិសេសការប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ពង្រឹងគុណភាព និងផលិតភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយជារួមនៅកម្ពុជា និងនិយាយដោយឡែកក្នុងខេត្តសៀមរាបនេះផ្ទាល់តែម្ដង។

ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមទាំងអស់ នៅពេលចេញទៅបំពេញការងារតាមជំនាញរៀងៗខ្លួន ត្រូវប្រើប្រាស់សមត្ថភាពដែលខ្លួនខិតខំប្រឹងប្រែងសិក្សាកន្លងមកនេះ ដោយឈរលើគោលការណ៍គោរពការងារ ទីកន្លែង និងមនុស្សជុំវិញខ្លួន បំពេញការងារដោយភាពស្មោះត្រង់។ ទោះជាចេញបំពេញការងារក៏ពិតមែន តែសូមឱ្យប្អូនៗសិក្សាបន្ថែមពីមនុស្សជុំវិញខ្លួន កន្លែងការងារ ព្រោះវាគឺជាបទពិសោធថ្មីៗ ដែលជំរុញឱ្យប្អូនបំពេញការងារបានកាន់តែល្អ ក្លាយជាបុគ្គលិកឆ្នើម ឬក៏អាចមានឱកាសប្រែក្លាយខ្លួនឱ្យក្លាយជាម្ចាស់ ឬអ្នកគ្រប់គ្រងលើអាជីវកម្មខ្លួនឯងនាថ្ងៃអនាគតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: អង្គការស្លាបព្រាកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប

ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.