Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន

ដោយ Pothe Thun
18/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី៦ នៅស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីបង្ហាញពីសមិទ្ធផលដែលក្រុមប្រឹក្សា និងរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងដើម្បីទទួល និងដោះស្រាយនូវសំណួរសំណូមពរប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ដោយមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម តោ គឹមស៊ាន មានប្រសាសន៍ថា វេទិកានាពេលនេះ គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍក្នុងខេត្តសៀមរាបទាំងមូល និងប្រមូលនូវរាល់បញ្ហាប្រឈមនានា ជាពិសេសជាឱកាសសម្រាប់បងប្អូនក្នុងការបញ្ចេញមតិ ពាក់ព័ន្ធនឹងក្តីកង្វល់ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានរបស់បងប្អូន។ ឯកឧត្តមបន្តថា រាល់ការអភិវឌ្ឍលើគ្រប់វិស័យ ពិតណាស់មានលទ្ធផលវិជ្ជមានទៅបាន ដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និងមតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលយើងគ្រប់គ្នាត្រូវដឹងឱ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាចធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា វេទិកានាពេលនេះដែរ ក្រុមការងារទទួលបាននូវសំណួរសំណូមពរពីបងប្អូនប្រជាពលរដ្ឋចំនួន ១៧សំណួរសំណូមពរ ដោយផ្ទាល់មាត់ចំនួន១១ និងជាលាយលក្ខណ៍អក្សរចំនួន៦ ពាក់ព័ន្ធនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងទំនាស់ដីធ្លីដែលមិនទាន់បានដោះស្រាយ។ ក្នុងនោះសំណួរ និងសំណូមពរផ្ទាល់មាត់ចំនួន១១ ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការស្រាយបំភ្លឺភ្លាមៗ។ ចំពោះសំណួរសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៦ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្ត នឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរក្នុងពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនោះ លោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ដែលបានលើកឡើងនូវសំណើ និងសំណួរសំណូមពរយ៉ាងផុសផុលក្នុងអង្គវេទិកានាថ្ងៃនេះ ដែលសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្តជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់បងប្អូន នឹងជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ឱ្យការដោះស្រាយប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។

ថ្លែងបិទអង្គវេទិកា ឯកឧត្តម តោ គឹមស៊ាន បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា

សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា

ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប

ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.