Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្ដសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ នៅស្រុកស្វាយលើ

ដោយ Pothe Thun
16/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្ដសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ នៅស្រុកស្វាយលើ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្ដសៀមរាប បានធ្វើការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី៤ ស្រុកស្វាយលើ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ព្រះសង្ឃប្រមាណជាង៣០០អង្គ/នាក់ ដែលរៀបចំឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបរិវេណវត្តរហាល ឃុំតាសៀម ស្រុកស្វាយលើ។ វេទិការនេះ មានគោលបំណងបង្ហាញឱ្យប្រជាពលរដ្ឋដឹងអំពីសមិទ្ធផលដែលក្រុមប្រឹក្សាខេត្ត ក៍ដូចជារដ្ឋបាលខេត្ត សម្រេចបាននាពេលកន្លងមក ជាពិសេសពិភាក្សាពិគ្រោះយោបល់ និងស្ដាប់ការលើកឡើង និងសំណូមពរពីបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋដើម្បីដោះស្រាយឱ្យមានភាពល្អប្រសើរ។

ឯកឧត្ដម លី សំរិទ្ធ ប្រធានប្រធានក្រុមប្រឹក្សា ខេត្ដសៀមរាប មានប្រសាសន៍បើកវេទិកានេះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ប្រចាំឆ្នាំស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ ទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដែលវាគ្មិន ជាប្រធាន ឬតំណាងមន្ទីរ-អង្គភាពនានា ក្នុងខេត្តនឹងធ្វើការ បកស្រាយបំភ្លឺនូវសំណួរ-សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង។

ឯកឧត្ដមបន្ដថា ការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និងមតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន អ្នកពាក់ព័ន្ធផ្សេងៗទៀត និងត្រូវដឹងឱ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាច ធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនឹងនេះ ការស្វែងយល់ពីតម្រូវការ ដែលទទួលបានលទ្ធផលល្អប្រសើរលុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយឱ្យបានសមស្របទាន់ពេលវេលា និងត្រូវរាយការណ៍ពីបញ្ហាប្រឈមនានា ដែលមិនអាចដោះស្រាយបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនថ្នាក់លើ ដើម្បីជួយដោះស្រាយបញ្ហាជូនដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏មានតួនាទីសំខាន់ផងដែរ ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការរាយការណ៍ពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះ និងមិនអាចដោះស្រាយបានក្នុងមូលដ្ឋានរបស់ខ្លួន។

អង្គវេទិកាទទួលបានសំណួរ និងសំណូមពរផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី ពាក់ព័ន្ឋទៅនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើងផ្លូវ វិស័យអប់រំ កសិកម្ម ជាដើម។ វេទិកាក៍មានវាគ្មិនបានធ្វើការបកស្រាយបំភ្លឺឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ ដោយឡែក សំណួរសំណូមពរជាលាយលក្ខ័អក្សរចំនួន៤នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្ត នឹងប្រមូលយកសំណួរ និងសំណូមពរទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរតាមរយៈ មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ តាមលំដ្ឋានដែលប្រជាពលរដ្ឋ។

ក្រោយពីពិភាក្សាពិគ្រោះយោបល់ អស់រយៈពេលមួយព្រឹក ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា វេទិកានេះ នឹងជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យការដោះស្រាយគ្នាប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា៖ រដ្ឋបាលខេត្តនឹងនាំយកនូវសំណូមពរនិងកង្វល់ទាំងនេះដើម្បីធ្វើការពិនិត្យ ពិចារណា និងដោះស្រាយសំដៅលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងឈានទៅរកការកាត់បន្ថយភាពក្រីក្រ ដើម្បីឱ្យវិស័យសេដ្ឋកិច្ច និងសង្គមជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត។

អត្ថបទ និងរូបភាព ៖ លោក ឈិត សាវី
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: វេទិការ​សាធារណៈស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម សៀង ណាំ និងលោកជំទាវ ចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាជាពលរដ្ឋមានជីវភាពខ្វះខាត សង្កាត់ស្រង៉ែ ក្រុងសៀមរាប

ឯកឧត្តម សៀង ណាំ និងលោកជំទាវ ចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាជាពលរដ្ឋមានជីវភាពខ្វះខាត សង្កាត់ស្រង៉ែ ក្រុងសៀមរាប

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយាស្រុកពួក ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាងបួនពាន់ក្បាលដីនៅឃុំសំរោងយាស្រុកពួក ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.