Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ

ដោយ Pothe Thun
12/12/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមលទ្ធផលនៃសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយមានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងទីក្រុង និងនៅតាមតំបន់ជនបទ ក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ ហើយជាក់ស្តែងសម្រាប់ខេត្តសៀមរាប បើតាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមមានប្រមាណ ៨១ភាគរយ នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀលប្រព័ន្ធបាគង និង KHQR នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឃឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលបានរក្សាលំនឹងយ៉ាងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤.០៥០រៀល/១ដុល្លារ។ ជាមួយគ្នានោះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក។ ក្នុងនោះក៏មានគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ទោះបីខេត្តសៀមរាប មានទេសចរបរទេស និងការទំនាក់ទំនងពាណិជ្ជកម្មច្រើនជាមួយបណ្ដាប្រទេសជិតខាង ដែលបាននាំមកនូវរូបិយបណ្ណមួយចំនួនចូលមកខេត្តសៀមរាប ក៏ប៉ុន្តែការចូលរួមប្រើប្រាស់ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចំណាយលើម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ ការធ្វើដំណើរ និងការប្រើប្រាស់ផ្សេងៗទៀតជាដើម។

ក្នុងន័យនេះ លោកអភិបាលរងខេត្ត សូមលើកទឹកចិត្តដល់រោងចក្រ សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋទូទៅ បន្តចូលរួមប្រើប្រាស់ប្រាក់រៀល ជំនួសរូបិយបណ្ណបរទេស ព្រោះការអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាប ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិ អាចប្រព្រឹត្តិទៅបានទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ សម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម ពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសនីមួយៗតែងមានរូបិយវត្ថុជាតិរបស់ខ្លួន ដែលតំណាងឱ្យអត្តសញ្ញាណជាតិ។ ដូចច្នេះការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ប្រៀបបាននឹងការរក្សា ការចែករំលែកពីចំណេះដឹងប្រវត្តិសាស្រ្ត វប្បធម៌របស់កម្ពុជា ដល់ទេសចរបរទេស និងអ្នកជំនាន់ក្រោយ ហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាពលរដ្ឋក្នុងសង្គមជាតិតែមួយ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ , ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាក់រៀល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិងមន្ត្រីជំនាញ ជំរុញឱ្យម្ចាស់ក្បាលដីសហការនឹងក្រុមការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិ

អាជ្ញាធរនិងមន្ត្រីជំនាញ ជំរុញឱ្យម្ចាស់ក្បាលដីសហការនឹងក្រុមការងារបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិ

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី២ ស្រុកក្រឡាញ់

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី២ ស្រុកក្រឡាញ់

រយៈពេលជាង៣០ឆ្នាំនៃទំនាក់ទំនងជាមួយចិន កម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស

រយៈពេលជាង៣០ឆ្នាំនៃទំនាក់ទំនងជាមួយចិន កម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.