Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យលើលទ្ធផលការងារដែលអនុវត្តបានកន្លងមក

ដោយ Pothe Thun
10/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យលើលទ្ធផលការងារដែលអនុវត្តបានកន្លងមក
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើលទ្ធផលការងារដែលក្រុមការងារអនុវត្តបានកន្លងមក និងដាក់ចេញនូវផែនការបន្ត ក្រោមការដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ខ.ជ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

យោងតាមរបាយការណ៍របស់ គ.ខ.ប.ជ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានករណីអំពើហិង្សាក្នុងគ្រួសារកើតឡើង ៦ករណី, ការរំលោភបំពានផ្លូវភេទ ៥ករណី។ ជាមួយនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ ស្ដីពីការបង្ក្រាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធនានាតាមរយៈវិទ្យុ និងទូរទស្សន៍បានជាង ១.២០០លើក, ចែកខិតបណ្ណព័ត៌មានពីជំនាញបណ្ដុះបណ្ដាល់វិជ្ជាជីវៈ ការចំណាកស្រុក និងផលប៉ះពាល់គ្រឿងញៀនបានជិត ១ម៉ឺនបណ្ណ, ផលិតស្ពតអប់រំអំពីគ្រឿងញៀន និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបានជាង ៧.៥០០លើក និងផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុក និងការរំលោភបំពាននានាបានជាង ១ម៉ឺនលើកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលអនុវត្តបានកន្លងមក សម្រាប់ឆ្នាំ២០២៤នេះ ករណីមួយចំនួនធំមានការថយចុះគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំ២០២៣ បើទោះបីករណីខ្លះមានការកើនឡើងក៏ដោយ។ លទ្ធផលនេះដែរ កើតឡើងបានដោយសារយើងមានកិច្ចសហការល្អជាមួយគ្រប់បណ្តាជំនាញ និងអ្នកពាក់ព័ន្ធ លើការបង្ការ បង្រ្កាប និងទប់ស្កាត់រាល់សកម្មភាពរបស់ជនល្មើស។

លោកស្រីសង្ឃឹមជឿជាក់ថា ឆ្លងកាត់អង្គប្រជុំនេះ ចំពោះចំណុចខ្វះខាតតិចតួចដែលយើងបានរកឃើញ ក្រុមការងារនឹងអនុវត្តបានដោយជោគជ័យ និងទទួលបានបទពិសោធល្អៗ យកទៅរៀបចំកិច្ចប្រជុំ និងអនុវត្តតាមផែនការ, តាមដាន និងត្រួតពិនិត្យឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀនជាដើម។ ជាមួយនោះ សូមឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការពិគ្រោះពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីឱ្យក្លាយជាយន្តការមានលក្ខណៈប្រព័ន្ធ ប្រកបដោយសង្គតិភាព ដើម្បីឱ្យសម្រេចបានគោលដៅ ឆ្លើយតបទៅតាមផែនការសកម្មភាពនានាដែលបានដាក់ចេញ៕

អត្ថបទ និងរូបភាព៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

គណៈកម្មាធិការ ICC Angkor និងសំបូរព្រៃគុក ចាប់ផ្ដើមបើកកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គ រយៈពេល៣ថ្ងៃ នៅខេត្ដសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យដោះស្រាយវិវាទទាំងឡាយក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ថ្នាក់លើ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យដោះស្រាយវិវាទទាំងឡាយក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីកុំឱ្យមានភាពស្មុគស្មាញដល់ថ្នាក់លើ

អាជ្ញាធរខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ

អាជ្ញាធរខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.