Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
02/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ គណៈប្រតិភូនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និង ថៃ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពនៃការបំពេញការងារទូទៅពីការអភិវឌ្ឍរដ្ឋបាលមូលដ្ឋាន និងការអភិវឌ្ឍរដ្ឋបាលសាធារណៈខេត្ត និងយន្តការនៃការផ្តល់សេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ នៃខេត្តសៀមរាប ។

លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបង្ហាញថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយសារវិបត្តិជំងឺកូវីដ-១៩ វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា បើទោះបីជាបានប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបណ្តឹងការធ្វើដំណើរមុនគេក្នុងចំណោមប្រទេសសមាជិកអាស៊ានក៏ដោយ។ ប៉ុន្តែទោះបីជាយើងបានជួបប្រទះគ្រោះមហន្តរាយជាច្រើនយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានប្រឹងប្រែងធ្វើការងារដ៏អស្ចារ្យក្នុងការស្ថាបនាឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងសង្គម និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធ។ សរុបមកសេដ្ឋកិច្ចសង្គមកម្ពុជាកំពុងមានការរីកចម្រើន ខណៈរដ្ឋាភិបាលមានស្ថិរភាពក្នុងការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយរួមជាមួយអភិបាលកិច្ចល្អ ពិពិធកម្មសេដ្ឋកិច្ច និងការផ្លាស់ប្ដូរបែបឌីជីថល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីបានជួបពិភាក្សាការងាររួចរាល់ គណៈប្រតិភូក៏បានចុះពិនិត្យផ្ទាល់ពីការងារផ្ដល់សេវានៃអង្គភាពច្រកចេញចូលខេត្ត ដោយឯកឧត្តម អុីកកាវិច វ៉ាចវ៉ាកុ ស្នងការគណៈកម្មការជាតិប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រថៃ តំណាងឱ្យគណៈប្រតិភូត្រីភាគី បានបង្ហាញការចាប់អារម្មណ៍ និងកោតសរសើរទៅលើការបង្កើតឱ្យមានអង្គភាពច្រកចេញចូលតែមួយនៅខេត្តសៀមរាប ក្នុងការបម្រើសេវាសាធារណៈ ព្រោះការបម្រើសេវាសាធារណៈនេះ នាំមកនូវប្រសិទ្ធភាព តម្លាភាព ព្រមទាំងកាត់បន្ថយនូវអំពើពុករលួយបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ នេះជាឱកាសដ៏ល្អដែលក្រុមការងារត្រីភាគី ទទួលបាននូវបទពិសោធល្អៗ សម្រាប់ជាយុទ្ធសាស្ត្រគន្លឹះយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាបអង្គភាពប្រឆាំងអំពើពុករលួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

កូនត្រីចម្រុះ ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការលែងចូលបឹងបង្កោង ស្រុកប្រាសាទបាគង និងដុតបំផ្លាញឧបករណ៍ឆក់ត្រីជិត ៣០០គ្រឿង

កូនត្រីចម្រុះ ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការលែងចូលបឹងបង្កោង ស្រុកប្រាសាទបាគង និងដុតបំផ្លាញឧបករណ៍ឆក់ត្រីជិត ៣០០គ្រឿង

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សាទរចំពោះសមិទ្ធផលថ្មីកម្ពុជានៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៥សីហានេះ

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សាទរចំពោះសមិទ្ធផលថ្មីកម្ពុជានៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៥សីហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.