Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កូនត្រីចម្រុះ ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការលែងចូលបឹងបង្កោង ស្រុកប្រាសាទបាគង និងដុតបំផ្លាញឧបករណ៍ឆក់ត្រីជិត ៣០០គ្រឿង

ដោយ Pothe Thun
07/08/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កូនត្រីចម្រុះ ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការលែងចូលបឹងបង្កោង ស្រុកប្រាសាទបាគង និងដុតបំផ្លាញឧបករណ៍ឆក់ត្រីជិត ៣០០គ្រឿង
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអាជ្ញាធរខេត្តសៀមរាប បានធ្វើការលែងពូជត្រីចម្រុះដូចជា កូនត្រីប្រា កូនត្រីឆ្ពិន កូនត្រីអណ្តែងទន់ កូនត្រីក្រាញ់ និងត្រីព្រួល សរុប៤០.០០០ក្បាល ចូលទៅក្នុងបឹងបង្កោង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដុតបំផ្លាញឧបករណ៍ឆក់ត្រី ២៩៥គ្រឿង។

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបង្ហាញថា នៅពេលខាងមុខរដ្ឋបាលខេត្តសៀមរាប នឹងបន្ថែមការលែងកូនត្រីនៅស្រះនានារបស់វត្ត និងបឹងត្រពាំងផ្សេងៗក្នុងខេត្តជាច្រើន ដើម្បីរក្សាបាននិរន្តរភាពនៃទិន្នផលត្រីក្នុងបឹង សម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍ និងឈានទៅលក់ក្នុងទីផ្សារក៏អាចថាបាន។ លោកក៏សូមថ្លែងអំណរគុណដល់ក្រសួងកសិកម្ម ដែលបាននាំយកពូជត្រីមកលែងក្នុងបឹងបង្កោង ដែលជាបឹងធម្មជាតិហើយប្រជាសហគមន៍តែងតែប្រារព្ធពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំ ដោយនាំគ្នាចាប់ត្រីដើម្បីធ្វើនំបញ្ចុក។ ហើយការលែងកូនត្រីនេះ ក៏ជាសារបំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យបានយល់ជ្រួតជ្រាបដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសកូនចៅជំនាន់ក្រោយសំដៅធានាដល់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានជលផលឱ្យមាននិរន្តរភាពតាមយុទ្ធសាស្ត្រកំណែទម្រង់វិស័យជលផលដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលក្រសួងកសិកម្ម មានប្រសាសន៍ថា ការនាំយកកូនត្រីមកលែងនៅបឹងនេះ ក៏ព្រោះថាប្រជាសហគមន៍ក្នុងមូលដ្ឋាននេះបានចូលរួមការពារ និងអភិរក្សធនធានជលផលបានយ៉ាងខ្ជាប់ខ្ជួន សម្រាប់បម្រើឱ្យផលប្រយោជន៍សហគមន៍យើង។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឱ្យយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសហការយកអស់កម្លាំងកាយចិត្តនាំគ្នាជីក និងស្តារបឹងឱ្យមានជម្រៅជ្រៅជាងនេះ ដើម្បីការពាររក្សា និងពង្រីកធនធានជលផលឱ្យកាន់តែទទួលបានទិន្នផលខ្ពស់ បើរួមសាមគ្គីគ្នាធ្វើបាននោះប្រជាសហគមន៍បង្កោងនេះនឹងក្លាយជាគំរូសម្រាប់សហគមន៍នេសាទផ្សេងៗទៀត។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ មិនឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រីតាមបឹងបួរនានា ព្រោះវានាំឱ្យវិនាសពូជត្រីទាំងស្រុងនាពេលអនាគតនិងជាអំពើល្មើសនឹងច្បាប់មិនអាចលើកលែងបាន និងនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា នៅថ្ងៃដដែលនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រួមនឹងលោកអភិបាលរងខេត្ត និងមន្ត្រីជំនាញជលផល បាននាំអំណោយជាឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ផ្ដល់ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមមាន៖ ប្រេងម៉ាស៊ូត៧០០លីត្រ អង្ករ៤បាវ សាច់ជ្រូក១៨គីឡូក្រាម បន្លែចម្រុះ៣០គីឡូក្រាម និងថវិកា ៥លានរៀលផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កូនត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សាទរចំពោះសមិទ្ធផលថ្មីកម្ពុជានៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៥សីហានេះ

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សាទរចំពោះសមិទ្ធផលថ្មីកម្ពុជានៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៥សីហានេះ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងឃុំស្វាយស ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងឃុំស្វាយស ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្ត្រីជំនាញចុះផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋសម្រាប់ភូមិចំនួន៩ ក្នុងក្រុងរុនតាឯកតេជោសែន

មន្ត្រីជំនាញចុះផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋសម្រាប់ភូមិចំនួន៩ ក្នុងក្រុងរុនតាឯកតេជោសែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.