Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សាទរចំពោះសមិទ្ធផលថ្មីកម្ពុជានៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៥សីហានេះ

ដោយ Pothe Thun
07/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សាទរចំពោះសមិទ្ធផលថ្មីកម្ពុជានៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៥សីហានេះ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ខណៈនៅខេត្តសៀមរាប ក៏បានរៀបចំពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដូចគ្នានៅទីតាំងសួនច្បារព្រះរាជដំំណាក់ក្រុងសៀមរាប និងនៅតាមទីកន្លែងតាមបណ្ដាក្រុងស្រុកទូទាំងខេត្ត ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាច្រើនកុះករ។

ជាមួយនឹងការបើកការដ្ឋានជាប្រវត្តិសាស្ត្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានបង្ហាញការសាទរ និងជឿជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថបទប្រយោជន៍ជាច្រើនមកដល់កម្ពុជាយើង សំខាន់នោះគឺការផ្ដល់នូវសេដ្ឋកិច្ចបន្ថែមតាមរយៈការដឹកចេញចូលនូវកសិផល ឬទំនិញផ្សេងៗទៅកាន់ពិភពលោក និងផ្ដល់ឯករាជភាពក្នុងការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។

សូមជម្រាបថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប មានរៀបចំពិធីអបអរសាទរនៅតាមទីកន្លែងសាធារណៈ និងកន្លែងសំខាន់ៗជាច្រើន ក្នុងនោះក៏មានការរៀបចំអបអរដោយមានការទូងស្គរ និងឧបករណ៍បន្លឺសំឡេងផ្សេងៗនៅតាមមន្ទីរអង្គភាព ស្ថាប័ន សាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋតាមមូលដ្ឋានជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឱ្យដឹងថា ព្រែកជីកហ្វូណនតេជោ ជាផ្លូវទឹកតភ្ជាប់ទឹកសាប និងសមុទ្រ មានប្រវែង១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍២គន្លង អាចចេញចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ ព្រែកនេះតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ ៤ខេត្តមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនរស់នៅអមសងខាងប្រមាណ១,៦លាននាក់ ដែលគម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ព្រែកជីកហ្វូណនតេជោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងឃុំស្វាយស ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងឃុំស្វាយស ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្ត្រីជំនាញចុះផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋសម្រាប់ភូមិចំនួន៩ ក្នុងក្រុងរុនតាឯកតេជោសែន

មន្ត្រីជំនាញចុះផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋសម្រាប់ភូមិចំនួន៩ ក្នុងក្រុងរុនតាឯកតេជោសែន

ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ក្រោយការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ

ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ "ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន" ក្រោយការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.